បាល់ទាត់អន្តរជាតិ
Man United នឹងចំណាយប្រាក់ 6 លានផោន សម្រាប់ Harry Maguire ដែលព្រមចាកចេញទៅ West Ham United

ក្លឹបបិសាចក្រហម Manchester United នឹងចំណាយប្រាក់ទៅឲ្យ Harry Maguire ប្រហែល 6 លានផោន ក្នុងករណីដែលខ្សែការពាររូបនេះចាកចេញទៅ West Ham United។ យ៉ាងណាពេលនេះ អ្វីៗហាក់ដូចជាពិតប្រាកដ 100% ហើយថា ខ្សែការពាររូបនេះនឹងចាកចេញក្នុងពេលឆាប់ៗនេះ ខណៈដែលគាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយក្រុមរបស់លោក David Moyes។
ក្លឹបទាំងពីរបានព្រមព្រៀងគ្នារួចហើយនូវកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល 30 លានផោន សម្រាប់កីឡាករវ័យ 30 ឆ្នាំ Harry Maguire។ ការផ្ទេររបស់ខ្សែការពាររូបនេះ ត្រូវបានគេរំពឹងថា នឹងត្រូវបញ្ចប់ទៅដោយជោគជ័យក្នុងពេលឆាប់ៗនេះ ហើយ Harry Maguire នឹងអាចបង្ហាញខ្លួនក្នុងការប្រកួតបើកឆាករបស់ក្លឹបញញួរធំ West Ham ទល់នឹង Bournemouth បាន។
យ៉ាងណាមិញ ការចាកចេញពី Old Trafford របស់ Maguire ធ្វើឲ្យគាត់កាត់បន្ថយប្រាក់ឈ្នួលយ៉ាងច្រើន ប៉ុន្តែក្លឹប Manchester United នឹងធ្វើការចំណាយដើម្បីជួយប៉ះប៉ូវលើរឿងនោះ។ ខ្សែការពារកណ្តាលរបស់អង់គ្លេសរូបនេះ នៅសល់កុងត្រារយៈពេល 2 ឆ្នាំទៀតនៅបិសាចក្រហម ជាមួយនឹងប្រាក់ពលកម្ម 190,000 ផោន ក្នុងមួយសប្តាហ៍។ ប៉ុន្តែនៅក្លឹបថ្មី West Ham United គាត់ទទួលបានប្រាក់ពលកម្មត្រឹមតែ 120,000 ផោន ក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។
ប្រភព: Dailypost NG