បាល់ទាត់អន្តរជាតិ
Liverpool ហ៊ានចាយលុយធំ រហូតដល់ 110 លានផោនលើខ្សែបម្រើ Moises Caicedo
ក្លឹបហង្សក្រហម Liverpool បានយល់ព្រមលើតម្លៃផ្ទេរបំបែកកំណត់ត្រា ដើម្បីចុះហត្ថលេខាលើ Moises Caicedo ពីក្លឹប Brighton។ តម្លៃសរុបនៃការចំណាយលើខ្សែបម្រើរូបនេះត្រូវបានគេជឿថា មិនក្រោម 110 លានផោន នោះឡើយ ហើយ Moises Caicedo ក៏ត្រៀមខ្លួនរួចរាល់នឹងត្រូវពិនិត្យសុខភាពនៅថ្ងៃសុក្រនេះ។
ក្លឹប Brighton បានកំណត់តម្លៃផ្ទេររបស់កីឡាករឆ្នើមរូបនេះកាន់តែខ្ពស់បន្ទាប់ពីមានក្លឹបជាច្រើនចង់បាន Moises Caicedo។ កាលពីប៉ុន្មានសប្ដាហ៍មុនប្រធានក្លឹប Brighton បាននិយាយថា ពួកគេនឹងលក់កីឡាករវ័យ 21 ឆ្នាំរូបនេះ ទាល់តែមានសំណើរដេញថ្លៃប្រហែលនឹង Declan Rice ដែលផ្ទេរទៅ Arsenal ដែរ។
គ្មាននរណាម្នាក់គិតថា Moises Caicedo អាចនឹងមានតម្លៃខ្លួនខ្ពស់រហូតដល់ខ្ទង់ 100 លានផោននោះឡើយ។ ប៉ុន្តែជាលទ្ធផល Liverpool បានសម្រេចចិត្តធ្វើការចរចាជាមួយ Brighton ដើម្បីកំណត់លើកិច្ចព្រមព្រៀងរហូតដល់ 110 លានផោន។ ទន្ទឹមនឹងនេះដែរ Brighton មានច្រកផ្លូវជាច្រើនដើម្បីបញ្ចេញកីឡាករឆ្នើមរូបនេះ ខណៈដែល Chelsea ហ៊ានឲ្យថ្លៃពួកគេ 100 លានផោន ហើយ Bayern Munich ក៏ហ៊ានចំណាយដល់ 90 លានផោនដែរ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក