បាល់ទាត់អន្តរជាតិ
Fenerbahce ត្រៀមចុះហត្ថលេខាលើ Anthony Martial ដោយមិនចំណាយប្រាក់ផ្ទេរ

ក្លឹប Fenerbahce ត្រូវបានគេរាយការណ៍ថា កំពុងមានឱកាសដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Anthony Martial របស់បិសាចក្រហម Manchester United លើការផ្ទេរដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ។ ក្លឹបយក្សទួរគីមួយនេះ ត្រូវបានគេដឹងថា ទើបនឹងបញ្ចប់កិច្ចព្រមព្រៀងសម្រាប់ខ្សែបម្រើម្នាក់ទៀតរបស់បិសាចក្រហមគឺ Fred។
យោងតាមអ្នកកាសែតរបស់ទួរគីលោក Sercan Hamzaoglu បានអះអាងថា មានកីឡាកររបស់បិសាចក្រហម Man United ចំនួនពីរនាក់ នឹងផ្លាស់ទៅប្រទេសទួរគីនៅរដូវក្តៅនេះ ដែលម្នាក់គឺ Fred និងម្នាក់ទៀតគឺ Anthony Martial។ យ៉ាងណា Anthony Martial នឹងផ្ទេរទៅទីនោះ ដោយគ្មានតម្លៃខ្លួន។
បច្ចុប្បន្នកុងត្រារបស់ Anthony Martial ជាមួយបិសាចក្រហមមានសុពលភាពរហូតដល់ចុងរដូវកាលឆ្នាំ 2024 ប៉ុន្តែគាត់ត្រូវបានអនុញ្ញាតឲ្យចាកចេញពី Old Trafford មុនកំណត់។ កីឡាករវ័យ 27 ឆ្នាំរូបនេះត្រូវបានគេបង្ហើបឲ្យដឹងថា កំពុងចរចាប្រាក់ពលកម្មដែលគាត់ចង់បានប្រហែល 83,000 ផោនក្នុងមួយសប្តាហ៍ ពីក្លឹប Fenerbahce ដែលជាក្លឹបថ្មីរបស់ខ្លួន។
ប្រភព: Sportsmole