បាល់ទាត់អន្តរជាតិ
របួស ACL នៅប្រកួតបើកឆាក! Eder Militao អាចនឹងអវត្តមានស្ទើរពេញមួយរដូវកាល
ក្នុងរយៈពេលជាង 24 ម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្លឹប Real Madrid បានប្រកាសពីរបួសជង្គង់ដ៏ធ្ងន់ធ្ងររបស់ Thibaut Courtois ហើយក៏បន្តកើតឡើងទៅលើកីឡាកររបស់ពួកគេម្នាក់ទៀត ដែលជាខ្សែការពារកណ្ដាល Eder Militao។ ខ្សែការពាររូបនេះ បានរងរបួសនៅក្នុងការប្រកួតបើកឆាកលីគរវាង Real Madrid និង Athletic Bilbao។
យ៉ាងណាមិញរបួសរបស់ Eder Militao បានកើតឡើងនៅពេលដែលគាត់ព្យាយាមដណ្ដើមបាល់ពី Oihan Sancet ក្នុងនាទីទី 50 បន្ទាប់ពី Real Madrid បានស៊ុតបញ្ចូលទីនាំមុខ Athletic Bilbao 2-0។ ខ្សែការពារឆ្នើមរូបនេះត្រូវបានគេដឹងថា មានបញ្ហារបួសជង្គង់ ACL ហើយនឹងត្រូវវះកាត់នៅប៉ុន្មានថ្ងៃខាងមុខ។ Militao នឹងអាចអវត្តមានយ៉ាងតិច 6 ខែ (នេះបើយោងតាមរបាយការណ៍ពីលោក Fabrizio Romano)។
Militao គឺជាខ្សែការពារកណ្តាលសញ្ជាតិប្រេស៊ីលដ៏ល្អបំផុតម្នាក់ក្នុងពិភពបាល់ទាត់ នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូច្នេះរបួសជង្គង់ដ៏ធ្ងន់ធ្ងររបស់គាត់ អាចនឹងប៉ះពាល់ដល់ទម្រង់លេងរបស់ Real Madrid ផងដែរ។ ពេលនេះជម្រើសខ្សែការពាររបស់ក្លឹបអធិរាជសមាន Antonio Rudiger, David Alaba និងមាន Nacho Fernandez។
ប្រភព: Managingmadrid
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់