Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid បន្ត​កុងត្រា​ថ្មី​ជាមួយ Eder Militao ដែល​មាន​សុពលភាព​ដល់​ឆ្នាំ 2028

Published

on

កាល​ពី​ម្សិលមិញ​នេះ​ក្លឹប​អធិរាជស Real Madrid បាន​ប្រកាស​ជា​ផ្លូវការណ៍​អំពី​ការ​បន្ត​កុងត្រា​ថ្មី​ជាមួយ​ខ្សែការពារ​កណ្តាល Eder Militao ដែល​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ 2028។ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ បាន​ចូលរួម​ជាមួយ Real Madrid នៅ​រដូវក្តៅ​ឆ្នាំ 2019 ដោយ​ពេល​នោះ​គាត់​បាន​ចុះ​កិច្ចព្រម​ព្រៀង​ដល់​ឆ្នាំ 2025។

ថ្វី​ត្បិតតែ Eder Militao កំពុង​មាន​របួស​សរសៃ​ពួរ​រយៈពេល​យូរ​ក៏​ដោយ កីឡាករ​វ័យ 26 ឆ្នាំ​រូបនេះ នៅ​តែ​ត្រូវ​បាន​ការ​ជឿ​ទុក​ចិត្ត​លើ​សមត្ថភាព​របស់​គាត់​ពី​សំណាក់​ក្លឹប Real Madrid។ គិត​ចាប់​តាំង​ពី​បាន​ផ្ទេរ​មក​ទឹកដី​អេស្ប៉ាញ មក​ទល់​នឹង​ពេល​នេះ Eder Militao បាន​បង្ហាញ​ខ្លួនសរុប 143 ប្រកួត ដោយ​រួម​ចំណែក​ស៊ុត​បញ្ចូលទី​បាន 11 គ្រាប់។

ផ្សេង​ពី​នេះ​ទៀត Eder Militao ក៏​ជា​កីឡាករ​ដ៏​សំខាន់​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ផង​ដែរ ដោយ​គាត់​បាន​ជាប់​ឈ្មោះ​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​តាំង​ពី​ឆ្នាំ 2018 រហូត​ដល់​បច្ចុប្បន្ន។ សម្រាប់​តម្លៃ​ខ្លួន​បច្ចុប្បន្ន​របស់​ខ្សែការពារ​កណ្ដាល​រូប​នេះ បើ​ផ្អែក​តាម​គេហទំព័រ Transfermarkt ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន 70 លានអឺរ៉ូ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២