Connect with us

បាល់ទាត់អន្តរជាតិ

ក្រោយ​ជួយ Inter Miami ឲ្យ​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត Leagues Cup, Messi, Busquets និង Jordi Alba ជប់លៀង​អបអរ​ជាមួយ​ប្រធាន​ក្លឹប

Published

on

តារា​ឆ្នើម Lionel Messi និង​ភរិយា​ម៉ឺន​ឆ្នាំ Antonela Roccuzzo របស់​គាត់​បាន​ចូល​រួម​ក្នុង​ពិធី​ជប់លៀង​ជាមួយ David Beckham និង Victoria Beckham បន្ទាប់​ពី​ក្លឹប​របស់​គាត់ Inter Miami បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត Leagues Cup ហើយ Sergio Busquets និង Jordi Alba ក៏​បង្ហាញ​វត្តមាន​នៅ​ក្នុង​កម្មវិធី​នោះ​ដែរ។

វា​ជា​កម្មវិធី​ដ៏​ពិសេស​មួយ​ដែល​លោក David Beckham បាន​រៀប​ចំឡើង​សម្រាប់​អតីត​កីឡាករ​ឆ្នើម​របស់ Barcelona ទាំង​បី​រូប​នេះ។ ពិធី​ជប់លៀង​នោះ​ធ្វើ​ឡើង​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​ដែល​មាន​ឈ្មោះ​ថា Gekko ហើយ​ត្រូវ​បាន​គេ​ដឹង​ថា ជា​កន្លែង​ដ៏​ល្បីល្បាញ​មួយ​នៅ Miami។

យ៉ាង​ណា​មិញ ក្រោយ​ពី​ទទួល​បាន​ជ័យ​ជម្នះ 4-0 ទៅ​លើ Charlotte FC ក្នុង​ការ​ប្រកួត Leagues Cup នោះ ពួក​គេ​នឹង​មាន​ភារកិច្ច​បន្ទាប់​ទៀត ដែល​នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម Philadelphia។ ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត​របស់ Inter Miami នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី 16 សប្ដាហ៍​ក្រោយ​នេះ (ម៉ោង 6:00 ព្រឹក – ម៉ោង​នៅ​កម្ពុជា)។

ប្រភព: Dailymail

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២