បាល់ទាត់អន្តរជាតិ
Real Madrid កំពុងពិចារណាលើឱកាស ក្នុងការចុះហត្ថលេខាផ្ទេរ Romelu Lukaku
ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងទទួលបានឱកាសក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់តោខៀវ Chelsea គឺកីឡាករ Romelu Lukaku។ យ៉ាងណាមិញ ក្នុងរយៈពេលពីរខែ ចាប់តាំងពី Inter Milan បានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ក្រោមស្នាដៃ Manchester City ខ្សែប្រយុទ្ធ Romelu Lukaku ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបផ្សេងៗជាច្រើន។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ Inter Milan ដែលជាក្លឹបខ្ចីជើងគាត់មួយរដូវកាលមុន បានសម្រេចដកខ្លួនចេញពីការប្រកួតប្រជែងដើម្បីចុះហត្ថលេខាលើ Lukaku។ ពួកគេអន់ចិត្តនឹងខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះ ដែលព្យាយាមចរចាជាមួយក្លឹបជាគូប្រជែងរបស់ខ្លួន Juventus។
ទោះជាយ៉ាងណាក៏ដោយ Chelsea និង Juventus ក៏មិនអាចឈានដល់កិច្ចព្រមព្រៀង ដោះដូរ Romelu Lukaku ជាមួយ Dusan Vlahovic ផងដែរ។ លើសពីនេះទៅទៀត Romelu Lukaku មិនត្រូវបានក្លឹប Saudi Pro League ចាប់អារម្មណ៍ចង់បានឡើយ ហើយតោខៀវ Chelsea ក៏កំពុងស្វែងរកគោលដៅលក់កីឡាករវ័យ 30 ឆ្នាំរូបនេះយ៉ាងលំបាក។
ថ្មីៗនេះយោងតាមរបាយការណ៍ពី El Debate បានឲ្យដឹងថា ភ្នាក់ងាររបស់ Lukaku បានព្យាយាមទាក់ទងទៅ Real Madrid ដើម្បីឲ្យទិញយកខ្សែប្រយុទ្ធរូបនេះ។ គេបានដឹងថា Real Madrid មិនបានបដិសេធលើរឿងនេះទេ ខណៈដែលពួកគេកំពុងស្វែងរកខ្សែប្រយុទ្ធចំនូលថ្មីម្នាក់ទៀត បើទោះបីជាពួកគេបាននាំយក Joselu របស់ Espanyol ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ដើម្បីជំនួសកន្លែងរបស់ Karim Benzema ក៏ដោយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ21 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!