Connect with us

បាល់ទាត់អន្តរជាតិ

Man City នឹង​ប្រកួត​ដោយ​គ្មាន​វត្តមាន​របស់ Kevin De Bruyne រហូត​ដល់​ឆ្នាំ 2024

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប Manchester City លោក Pep Guardiola បាន​សារភាព​ថា Kevin De Bruyne អាច​នឹង​អវត្តមាន​ពី​លើ​ទីលាន​ប្រកួត​រហូត​ដល់​ឆ្នាំ 2024។ យ៉ាង​ណា​មិញ ប្រកួត​ចុង​ក្រោយ​របស់ Man City ខ្សែបម្រើ​ឆ្នើម​រូប​នេះ ក៏​មិន​បាន​ចូល​លេង​ក្នុង​ពាន​រង្វាន់ UEFA Super Cup ទល់​នឹង Sevilla កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ផង​ដែរ។

Kevin De Bruyne មាន​បញ្ហា​សរសៃ​ពួរ ដែល​កើត​ឡើង​ក្នុង​អំឡុង​ពេល​ប្រកួត​ទល់​នឹង​ក្លឹប Burnley ដែល​ជា​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League។ របួស​របស់​កីឡាករ​សញ្ជាតិ​ប៊ែលហ្ស៊ិក​រូប​នេះ គឺ​ជា​របួស​ចាស់​ដែល​ធ្លាប់​បាន​កើត​ឡើង​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ក្នុង​ខែ​មិថុនា​កន្លង​ទៅ។

ទើប​តែ​ពេល​នេះ Kevin De Bruyne ក៏​សម្រេច​ចិត្ត​ធ្វើ​ការ​វះកាត់ ដើម្បី​ឲ្យ​អ្វីៗ​គ្រប់​យ៉ាង​ល្អ​ប្រសើរ​ឡើង​វិញ។ ពាក់ព័ន្ធ​នឹង​របួស​របស់ De Bruyne លោក Pep Guardiola ដែល​ជា​គ្រូ​បង្វឹក​របស់​គាត់​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​កាល​ពី​ម្សិលមិញ​នេះ​ថា៖ “De Bruyne នឹង​មិន​អាច​បង្ហាញ​ខ្លួន 4 ទៅ 5 ខែ។ យើង​មិន​អស់​លទ្ធភាព​ដោយ​សារ​​រឿង​នេះ​ទេ ព្រោះ​វា​ជា​របួស។ វា​ជា​រឿង​ធម្មតា ហើយ​យើងត្រូវ​កែសម្រួល​ចំណុច​មួយ​ចំនួន ប៉ុន្តែ​យើង​ត្រូវ​តែ​ប្រឈម​នឹង​អ្វី​ដែល​បាន​កើត​ឡើង”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២