បាល់ទាត់អន្តរជាតិ
បិសាចក្រហម ទាក់ទងចង់ឲ្យ Real Madrid ខ្ចីជើង Anthony Martial
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានផ្តល់ឱកាសឲ្យ Real Madrid អាចចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ពួកគេគឺកីឡាករ Anthony Martial ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ខណៈដែលលោក Carlo Ancelotti ជាគ្រូបង្វឹករបស់ក្លឹបអធិរាជស កំពុងពិចារណាលើរឿងនេះ។
យោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយ Fichajes បានឲ្យដឹងថា Manchester United ចង់ឲ្យកិច្ចព្រមព្រៀងទាក់ទងនឹង Anthony Martial ផ្ទេរទៅ Real Madrid បញ្ចប់ទៅបានសម្រេចមុនពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះបិទ ដោយលក្ខខណ្ឌនៃការខ្ចីជើងនោះមានបូកបញ្ចូលនឹងការទិញផ្ដាច់កុងត្រាតម្លៃ 12.8 លានផោន (15 លានអឺរ៉ូ)។
បច្ចុប្បន្ននេះ Real Madrid មិនមានខ្សែប្រយុទ្ធកណ្ដាលគុណភាពច្បាស់លាស់ រឺជម្រើសណាផ្សេងទៀតក្រៅពី Joselu ឡើយ បន្ទាប់ពី Karim Benzema ចាកចេញទៅ Al-Ittihad ស្របពេលដែល Vinicius Jr. និង Rodrygo តែងតែលេងនៅតំបន់ប្រយុទ្ធស្លាបទាំងសងខាងដូចពីរដូវកាលមុនដែរ។
Anthony Martial គឺជាខ្សែប្រយុទ្ធកណ្ដាលដែលមានទម្រង់លេងអាចឲ្យ Real Madrid ទទួលយកបាន ប៉ុន្តែគេមិនអាចដឹងថា តើកិច្ចព្រមព្រៀងនេះនឹងសម្រេចបានមុនពេលទីផ្សារដោះដូរកីឡាករបិទ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខរឺអត់នោះទេ។ កីឡាករសញ្ជាតិបារាំងរូបនេះ ក៏មានបទពិសោធន៍លេងនៅ La Liga រួចហើយផងដែរ ដោយបានខ្ចីជើងទៅ Sevilla កាលពីឆ្នាំមុន។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa