Connect with us

បាល់ទាត់អន្តរជាតិ

Sevilla ចង់​ខ្ចី​ជើង​អតីត​ខ្សែការពារ​របស់​ខ្លួន Clement Lenglet ពី Barcelona

Published

on

ខ្សែការពារ Clement Lenglet អាច​នឹង​វិល​ត្រឡប់​ទៅ​កាន់​អតីត​ក្លឹប​ចាស់​របស់​ខ្លួន Sevilla FC វិញ ដោយ​ផ្ទេរ​ពី Barcelona ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវកាល។ យោងតាម​កាសែត Marca បាន​រាយការណ៍​ថា Sevilla កំពុង​​ពិភាក្សា​ជាមួយ​ក្លឹប​យក្ស​កាតាឡាន់ អំពី​លទ្ធភាពដែល​អាច​ផ្ទេរ​ខ្សែការពារ​សញ្ជាតិ​បារាំង​រូប​នេះ ឲ្យ​បាន​មុន​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ។

ដោយ​ឡែក គេ​បាន​ដឹង​ថា Sevilla ពិត​ជា​នៅ​តែ​ពេញ​ចិត្ត​នឹង​សមត្ថភាព​របស់ Clement Lenglet តែ​ពួកគេ​មិន​អាច​មាន​លទ្ធភាព​ទិញ​ផ្ដាច់​កុងត្រា​គាត់​ពី Barcelona បាន​ឡើយ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ស្ថានភាព​របស់ Clement Lenglet នៅ Barcelona ពេល​នេះ​ក៏​យ៉ាប់​យ៉ឺន​ដូចគ្នា ទាំង​ការ​ប្រជែង​ជម្រើស 11 នាក់​ដំបូង និង​ប្រាក់​ពល​កម្ម​ដែល​ក្លឹប​ត្រូវ​ផ្ដល់​ឲ្យ​គាត់។

ប្រសិនបើ Clement Lenglet អាច​ខ្ចី​ជើង​ទៅ​ក្លឹប​ផ្សេង​នោះ ​មាន​​ន័យ​ថា Barcelona អាច​នឹង​ត្រូវ​សម្រួល​បន្ទុក​របស់​ខ្លួន​បាន​ខ្លះ។ ក្លឹប​យក្ស​កាតាឡាន់​បាន​ព្យាយាម​លក់ Lenglet ពេញ​មួយ​រដូវក្តៅ​នេះ​ទៅ​ហើយ ប៉ុន្តែ​មិន​ជោគជ័យ។ មួយ​រយៈមុន​មាន​ការអះអាង​ថា ខ្សែការពារ​រូប​នេះ​ត្រៀម​ផ្ទេរ​ទៅ​ក្លឹប Al-Nassr របស់​អារ៉ាប៊ីសាអូឌីត ប៉ុន្តែ​​រឿង​​​នោះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ បន្ទាប់​ពី Al-Nassr បាន​សម្រេច​ផ្ទេរ Aymeric Laporte របស់ Manchester City។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២