បាល់ទាត់អន្តរជាតិ
Lewandowski ប្រាប់គ្រូបង្វឹករបស់ខ្លួនឲ្យបង្កើនគុណភាពនៅតំបន់ប្រយុទ្ធស្លាប
ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹបអ្នកមានបុណ្យ Barcelona បាននិយាយដោយបើកចំហរទៅកាន់គ្រូបង្វឹករបស់ខ្លួនលោក Xavi Hernandez ចំពោះការមិនចាប់ផ្ដើមការប្រកួតដោយរៀបចំតំបន់ប្រយុទ្ធឲ្យបានមុតស្រួច។ គិតមកទល់នឹងពេលនេះ Lewandowski រកបានតែមួយគ្រាប់គត់ ក្នុងការបង្ហាញខ្លួនបីលើកក្នុងការប្រកួតលីគរដូវកាលនេះ ខណៈដែល Barcelona មានភាពស្ទើរនៅតំបន់ខ្សែប្រយុទ្ធស្លាបទាំងសងខាង។
កីឡាករអន្តរជាតិប៉ូឡូញរូបនេះ មានអារម្មណ៍ថា គាត់មិនអាចក្លាយជាអ្នកដែលរកបានគ្រាប់បាល់បានច្រើនជាងគេប្រចាំ La Liga ដូចរដូវកាលមុនឡើយ ហើយចង់ឲ្យ Xavi Hernandez បំពេញតម្រូវការរបស់ខ្លួនដោយ រៀបចំខ្សែប្រយុទ្ធស្លាបដែលមានគុណភាព ដើម្បីអាចបញ្ជូនបាល់ និងបង្កើតឱកាសដល់ការស៊ុតបញ្ចូលទីរបស់គាត់បាន។
កីឡាករវ័យ 35 ឆ្នាំ Robert Lewandowski បានអះអាងថា ស្ថានភាពនឹងប្រសើរឡើង នៅពេលដែលដាក់ Ferran Torres និង Ansu Fati ឲ្យចូលលេងក្នុងជម្រើសដំបូងនៅក្នុងការប្រកួត។ យោងតាមរបាយការណ៍ពី Mundo Deportivo បានឲ្យដឹងថា Robert Lewandowski បាននិយាយថា៖ “យើងគឺជា Barcelona ហើយយើងត្រូវតែរំពឹងថា មិនត្រឹមតែការឈ្នះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញនូវទម្រង់លេងដ៏ល្អផងដែរ។… នៅពេលដែលមាន Ferran Torres និង Ansu Fati ចូលមក យើងបង្កើតឱកាសកាន់តែច្រើន។ ពេលខ្លះយើងមិនបានដាក់ខ្សែប្រយុទ្ធគ្រប់គ្រាន់ ហើយមិនមាននរណាជួយបញ្ជូនបាល់ឲ្យខ្ញុំ…”។
ប្រភព: Dailymail
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Marcus Rashford ស្ថិតក្នុងកំណត់ត្រាកីឡាករដែលបង្ហាញខ្លួនបានច្រើនជាង 400 ប្រកួតសម្រាប់ក្លឹបបិសាចក្រហម