Connect with us

បាល់ទាត់អន្តរជាតិ

Marcos Alonso បដិសេធ​មិន​ចូល​រួម​ជាមួយ​បិសាចក្រហម Manchester United

Published

on

ខ្សែការពារ Marcos Alonso ទំនង​ជា​នឹង​មិន​ចូលរួម​ជាមួយ Manchester United នៅ​រដូវក្តៅ​នេះ​ទេ ដោយ​គាត់​បាន​បដិសេធ​ផ្ទេរ​លើ​កុងត្រា​រយៈពេល 2 ឆ្នាំ​ជាមួយ​បិសាចក្រហម ហើយ​មាន​បំណង​ស្នាក់​នៅ Barcelona បន្ត​ទៀត។ កីឡាករ​វ័យ 32 ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ក្លឹប​បិសាចក្រហម​ចង់​នាំ​យក​ទៅ​ទឹកដី Premier League វិញ បន្ទាប់​ពី​ខ្សែការពារ​ឆ្វេង​របស់​ពួក​គេ Luke Shaw បាន​រងរបួស​សាច់ដុំ​ធ្ងន់ធ្ងរ ដែល​ត្រូវ​សម្រាក​នៅ​ក្រៅ​ទីលាន​រយៈពេល​យូរ។

យោងតាម​ការ​ចុះផ្សាយ​របស់ Marca បាន​ឲ្យ​ដឹង​ថា ក្លឹប​បិសាចក្រហម Manchester United បាន​ទាក់ទង​ទៅ​កាន់ Barcelona កាល​ពី​សប្តាហ៍​មុន ដើម្បី​ចុះ​ហត្ថលេខា​លើ Marcos Alonso ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវកាល​នេះ។ បន្ទាប់​ពី​ចប់​ភារកិច្ច​ខ្ចី​ជើង បិសាចក្រហម​សន្យា​ថា នឹង​ទិញ​ផ្ដាច់កុងត្រា​គាត់​ពី Barcelona ហើយ​ផ្ដល់​ជូន​កុងត្រា​ដល់​គាត់​នៅ Old Trafford រយៈពេល 2 ឆ្នាំ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អតីត​ខ្សែ​ការពារ​របស់​ក្លឹប​តោខៀវ Chelsea រូប​នេះ​បាន​បដិសេធ​នូវ​ឱកាស​ក្នុង​ការ​វិល​ត្រឡប់​ទៅ​កាន់​ទឹកដី​អង់គ្លេសវិញ ហើយ​ជំនួស​មក​វិញ​ដោយ​ការ​តាំង​ចិត្ត​ថា គាត់​នឹង​ស្នាក់​នៅ Barcelona រដូវកាល​ដល់​ឆ្នាំ​ចុងក្រោយ​កុងត្រា​របស់​ខ្លួន ទោះ​បី​ជា​មិន​បាន​ដឹង​ថា ក្លឹប​យក្ស​កាតាឡាន់​បន្ត​កុងត្រា​ថ្មី​សម្រាប់​គាត់ រឺ​អត់​ក៏​ដោយ។

ប្រភព: Dailymail

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២