បាល់ទាត់អន្តរជាតិ
Pulisic អះអាងថា តារាល្បីៗមួយចំនួននៅអាមេរិចទៅចូលមើលការប្រកួតរបស់ Inter Miami មិនមែនដោយសារចង់ឃើញ Messi ឡើយ
កីឡាករឆ្នើម Christian Pulisic ដែលបច្ចុប្បន្នគឺជាខ្សែប្រយុទ្ធរបស់ក្លឹប AC Milan បានអះអាងថា តារាល្បីៗមួយចំនួនដែលបានចូលរួមទស្សនាការប្រកួតរបស់ Inter Miami ទល់នឹងក្លឹប Los Angeles FC នៅកីឡដ្ឋាន BMO កាលពីយប់ថ្ងៃអាទិត្យសប្ដាហ៍មុន គ្រាន់តែត្រូវបានគេអញ្ជើញប៉ុណ្ណោះ។
យ៉ាងណាមិញ កីឡាករសញ្ជាតិអាមេរិចរូបនេះ បាននិយាយផ្ទុយពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយថា តារាល្បីៗទាំងនោះបានទិញសំបុត្រចូលទស្សនាការប្រកួតដោយសារចង់មើល Lionel Messi។ Christian Pulisic បានបន្ថែមឲ្យដឹងថា តារាភាពយន្ត និងតារាសម្ដែងល្បីៗជាច្រើននៅទីនោះ ត្រូវបានគេអញ្ជើញក្នុងគោលបំណងផ្សព្វផ្សាយឲ្យការប្រកួតកាន់តែមានអស្ចារ្យជាងធម្មតាប៉ុណ្ណោះ។
Christian Pulisic ដែលជាកីឡាករក្នុងក្រុមជម្រើសជាតិសហរដ្ឋអាមេរិកបានប្រាប់ថា តារាល្បីៗត្រូវបានអញ្ជើញឲ្យទស្សនាការប្រកួត ដែលស្រដៀងគ្នានឹងការអញ្ចើញពួកគេឲ្យចូលមើលការប្រកួតរបស់ក្រុមជម្រើសជាតិដែរ។ គួររំលឹកផងដែរថា ការប្រកួតរវាងក្រុមរបស់ Messi ទល់នឹង Los Angeles FC មានតារាល្បីៗ និងក្រុមរាជវង្ស រួមទាំងព្រះអង្គម្ចាស់ Harry ក៏ដូចជា Selena Gomez ជាដើម បានចូលរួម ខណៈដែល Inter Miami បានយកឈ្នះ Los Angeles FC 3-1។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or