បាល់ទាត់អន្តរជាតិ
Tottenham Hotspur ត្រៀមបញ្ចប់កុងត្រារបស់អ្នកចាំទី Hugo Lloris

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ចប់កុងត្រារបស់អ្នកចាំទី Hugo Lloris មុនកំណត់។ កីឡាករវ័យ 36 ឆ្នាំរូបនេះនៅសល់កុងត្រាតិចជាងមួយឆ្នាំទៀតប៉ុណ្ណោះ លើកុងត្រាបច្ចុប្បន្នរបស់គាត់ ប៉ុន្តែគេបានដឹងថា គាត់ចង់ចាកចេញពី Tottenham Hotspur ដែលជាទ្រនំ 11 ឆ្នាំរបស់ខ្លួន។
Hugo Lloris បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំងហើយ ហើយគាត់ក៏ត្រូវបានដកហូតតំណែងជាកាពីតែនក្រុមរបស់ Tottenham Hotspur ដែរ។ ដំបូងឡើងគាត់ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅលេងនៅ Lazio ប៉ុន្តែការផ្ទេរទៅកាន់នៅក្លឹប Serie A មួយនេះ មិនបានសម្រេចទេ ខណៈដែលកីឡាករសញ្ជាតិបារាំងរូបនេះមិនចង់លេងជាអ្នកចាំទីជម្រើសទី 2 ដែលក្រោយអ្នកចាំទីដៃទី 1 បច្ចុប្បន្ន Ivan Provedel។
យោងតាម Football Insider បានឲ្យដឹងថា Hugo Lloris មានប្រាក់ពលកម្មប្រហែលជា 100,000 ផោនក្នុងមួយសប្តាហ៍ តែគាត់មិនមែនជាចំណែកមួយដ៏សំខាន់សម្រាប់ក្លឹបនៅរដូវកាលនេះឡើយ។ Tottenham Hotspur កំពុងត្រៀមបញ្ចប់កុងត្រារបស់គាត់ ដើម្បីជម្រុញឲ្យអ្នកចាំទីរូបនេះ អាចដំណើរការស្វែងរកក្លឹបថ្មីឲ្យបានឆាប់រហ័ស។ Hugo Lloris ធ្លាប់បានបដិសេធការផ្ទេរទៅអារ៉ាប៊ីសាអូឌីត ប៉ុន្តែពេលនេះទីផ្សារដោះដូរកីឡាករនៅតំបន់អឺរ៉ុបបានបិទទៅហើយ ដូច្នេះច្រកផ្លូវដែលបើកចំហរដ៏ល្អគឺមានតែក្លឹបនៅមជ្ឈឹមបូព៌ាប៉ុណ្ណោះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ3 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល