Connect with us

បាល់ទាត់អន្តរជាតិ

Erik ten Hag ប្រកាស​បេក្ខភាព​កីឡាករ​ទាំង 25 រូប ដែល​មាន​ឈ្មោះ​ប្រកួត UEFA Champions League

Published

on

ក្លឹប​បិសាចក្រហម Manchester United បាន​ប្រកាស​បញ្ជី​ឈ្មោះ​បេក្ខភាព​កីឡាករ​ចំនួន 25 នាក់​របស់​ពួក​គេ សម្រាប់​យុទ្ធនា​ការ​នៃ​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ UEFA Champions League សម្រាប់​រដូវកាល​នេះ។ យ៉ាង​ណា​មិញ Jadon Sancho ដែល​​បាន​រិះគន់​ជា​សាធារណៈ​លើ​គ្រូ​បង្វឹក​របស់​ខ្លួន​លោក Erik ten Hag មិន​ត្រូវ​បាន​កាត់​ឈ្មោះ​ចេញ​នោះ​ទេ។

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ ខ្សែបម្រើ Van de Beek មិន​មាន​ក្នុង​បញ្ជី​ឈ្មោះ​ក្នុង​ចំណោម​កីឡាករ​ទាំង 25 នាក់​នោះ​ទេ ខណៈ​ដែល​គាត់​ត្រូវ​បាន​គេរាយការណ៍​ថា កំពុង​ពិភាក្សា​ជាមួយ​ក្លឹប Galatasaray ជុំវិញ​ការ​ខ្ចី​ជើង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។ សម្រាប់​កីឡាករ​ចំណូល​ថ្មី​ទាំង​អស់​ដូច​ជា Andre Onana, Mason Mount និង Rasmus Hojlund ជា​ដើម ត្រូវ​បាន​បញ្ចូល​ឈ្មោះ។

ខាង​ក្រោម​នេះ គឺ​ជា​ឈ្មោះ​បេក្ខភាព​កីឡាករ​របស់​ក្លឹប​បិសាចក្រហម សម្រាប់​ការ​ប្រកួត​ក្របខណ្ឌ UEFA Champions League:

– អ្នក​ចាំទី: Altay Bayindir, Andre Onana, Tom Heaton

– ខ្សែការពារ: Diogo Dalot, Victor Lindelof, Tyrell Malacia, Lisandro Martinez, Sergio Reguilon, Raphael Varane, Jonny Evans, Luke Shaw, Harry Maguire, Aaron Wan-Bissaka

– ខ្សែបម្រើ: Sofyan Amrabat, Casemiro, Christian Eriksen, Bruno Fernandes, Scott McTominay, Mason Mount

– ខ្សែ​ប្រយុទ្ធ: Antony, Jadon Sancho, Facundo Pellistri, Anthony Martial, Marcus Rashford, Rasmus Hojlund

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២