បាល់ទាត់អន្តរជាតិ
ខ្សែការពារ Ruben Vinagre អះអាងថា Cristiano Ronaldo គឺជាអ្នកត្រួសត្រាយផ្លូវឲ្យកីឡាករព័រទុយហ្គាល់ មកលេងនៅ Premier League
ខ្សែការពារ Ruben Vinagre របស់ក្លឹប Hull City បានអះអាងថា កាពីតែនក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo គឺជាអ្នកដែលត្រួសត្រាយផ្លូវក្នុងការមកលេងនៅលីគកំពូលនៃអង់គ្លេស សម្រាប់កីឡាករព័រទុយហ្គាល់ជំនាន់ក្រោយៗផ្សេងទៀត។
យ៉ាងណាមិញ Ruben Vinagre បាននិយាយបែបនេះ ដោយការផ្ដល់កិត្តិយសដល់ឥទ្ធិពលរបស់ Cristiano Ronaldo នៅក្នុងក្របខ័ណ្ឌ Premier League។ កីឡាករវ័យ 24 ឆ្នាំរូបនេះ ទើបតែជាក្មេងចេះដើរតេះតះអាយុ 4 ឆ្នាំប៉ុណ្ណោះ នៅពេលដែល Cristiano Ronaldo វ័យ 18 ឆ្នាំ និងបានផ្ទេរមកកាន់ទឹកដីអង់គ្លេសដោយចូលរួមជាមួយ Manchester United ពីក្លឹប Sporting CP ក្នុងឆ្នាំ 2003។
ខ្សែការពារ Ruben Vinagre បាននិយាយកាលពីពេលថ្មីៗនេះ (តាមរយៈ The Yorkshire Post) ថា៖ “ជីវិតកុមារភាពរបស់ខ្ញុំគឺមើល Cristiano Ronaldo លេងនៅ Manchester United ហើយខ្ញុំគិតថាខ្ញុំចង់លេងនៅអង់គ្លេសដែរ។ នៅពេលដែល Wolves បានផ្តល់ឱកាសចុះហត្ថលេខាជាមួយខ្ញុំ ពិតណាស់ខ្ញុំចង់ទៅទីនោះ ដោយមិនបានគិតច្រើនឡើយ។ Cristiano Ronaldo គឺជាអ្នកត្រួសត្រាយផ្លូវទៅកាន់បាល់ទាត់របស់អង់គ្លេស សម្រាប់កីឡាករព័រទុយហ្គាល់។ បច្ចុប្បន្ននេះមានកីឡាករព័រទុយហ្គាល់ជាច្រើនលេងនៅក្នុងក្របខណ្ឌ Premier League និង Championship”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់