បាល់ទាត់អន្តរជាតិ
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
អតីតខ្សែប្រយុទ្ធរបស់ក្លឹបអ្នកមានបុណ្យ Barcelona គឺកីឡាករ Sergio Aguero បាននិយាយថា គាត់ចង់ឃើញគ្រូបង្វឹក Manchester City លោក Pep Guardiola ក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនរបស់គាត់ នាពេលអនាគត។ ជាការពិតណាស់ បច្ចុប្បន្ននេះ Pep Guardiola ត្រូវបានគេចាត់ទុកជាគ្រូបង្វឹកម្នាក់ដ៏កំពូល ជាមួយនឹងការដឹកនាំក្លឹបប្រកបដោយភាពជោគជ័យ ជាពិសេសកាលពីរដូវកាលមុនគាត់បានដឹកនាំ Man City ឲ្យឈ្នះពាន 3 ក្នុងមួយរដូវកាល ហើយក៏ជួយក្លឹបអង់គ្លេសមួយនេះឲ្យឈ្នះពាន UCL ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រផងដែរ។
យ៉ាងណាមិញ Sergio Aguero ដែលធ្លាប់លេងក្រោមការដឹកនាំរបស់លោក Pep Guardiola កំឡុងពេលគាត់នៅ Man City នាពេលកន្លងមក បាននិយាយថា គ្រប់គ្នានឹងសប្បាយចិត្ត ប្រសិនបើគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ មកកាន់ការងារជាគ្រូបង្វឹករបស់អាហ្សង់ទីន។
នៅក្នុងបទសម្ភាសន៍មួយជាមួយ Stake អតីតខ្សែប្រយុទ្ធឆ្នើម Sergio Aguero ត្រូវបានសួរថា តើគាត់ចង់ឃើញលោក Pep Guardiola ក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនដែរ រឺទេ។ ពេលនោះគាត់បាននិយាយថា៖ “ជាក់ស្តែងក្នុងនាមជាជនជាតិអាហ្សង់ទីន វាពិតជាល្អណាស់ ប្រសិនបើគាត់ (Pep Guardiola) អាចក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន ប៉ុន្តែខ្ញុំមិនដឹងរឿងនេះទេ។ សព្វថ្ងៃ ក្នុងនាមខ្ញុំជាអតីតកីឡាករម្នាក់ ហើយដូចជាអ្នកគាំទ្រជម្រើសជាតិដែរ ខ្ញុំដឹងច្បាស់ណាស់ថា អ្នករាល់គ្នានឹងសប្បាយចិត្តប្រសិនបើរឿងនេះកើតឡើង។ ត្រូវទេ”?
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!