Connect with us

បាល់ទាត់អន្តរជាតិ

អតីត​កីឡាករ​មួយ​រូប​របស់ Man United ថា ខ្លួន​ពិត​ជា​មិន​យល់​ឡើយ ហេតុ​អ្វី​ក្លឹប​នាំ​យក Onana មក​ជំនួស​អ្នក​ចាំទី​ដែល​ឈ្នះ​ស្រោម​ដៃ​មាស​កាល​ពី​រដូវកាល​មុន

Published

on

អតីត​ខ្សែប្រយុទ្ធ​មួយ​រូប​របស់​ក្លឹប​បិសាចក្រហម Manchester United គឺ​លោក Dwight Yorke បាន​ចោទ​សួរ​ការ​សម្រេច​ចិត្ត​របស់​ក្លឹប ក្នុង​ការ​ដោះលែង David de Gea ឲ្យ​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវក្តៅ​នេះ ហើយ​នាំ​យក Andre Onana ជា​អ្នកចាំទី​ដៃទី​មួយ​ជំនួស​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ទៅ​វិញ។

យ៉ាង​ណា​មិញ De Gea គឺ​ជា​អ្នក​ចាំទី​ដែល​បាន​ឈ្នះ​ស្រោមដៃមាស​នៅ Premier League កាល​ពី​រដូវកាល​មុន ប៉ុន្តែ​កុងត្រា​របស់​គាត់​នៅ Old Trafford បាន​ផុត​កំណត់ ហើយ​ក្លឹប​សម្រេច​ចិត្ត​មិន​បន្ត​កុងត្រា​ថ្មី​ជាមួយ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ឡើយ និង​ឲ្យ​គេ​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន។

ស្រប​ពេល​ជាមួយ​គ្នា​នោះ Onana ត្រូវ​បាន​បិសាចក្រហម​ចំណាយ​ប្រាក់ 51 លាន​អឺរ៉ូ ដើម្បី​ផ្ទេរ​គេ​មក​ពី Inter Milan។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Andre Onana មាន​ស្ថិតិ​មិន​សូវ​ល្អ​ឡើយ ក្នុង​ការ​បង្ហាញ​ខ្លួន​ជាមួយ​បិសាចក្រហម ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ក្នុង​ការ​ប្រកួត​ទល់​នឹង Bayern Munich គាត់​បាន​ប្រហែស​ឲ្យ Leroy Sane ស៊ុត​ចូល​ពី​ចម្ងាយ ចំ​ដៃ​របស់ ហើយ​ត្រូវ​បាន​អ្នកគាំទ្រ​ជា​ច្រើន​បន្ទោស​ទៀត​ផង។

គិត​មក​ទល់​នឹង​ពេល​នេះ Onana បាន​ធ្វើ​ឲ្យ​ធ្លាយ​គ្រាប់​បាល់​រហូត​ដល់ 14 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ផ្លូវការណ៍ 6 ប្រកួត​ដំបូង​របស់​បិសាចក្រហម។ ពាក់ព័ន្ធនឹង​រឿង​នេះ​ដែរ ថ្មីៗ​នេះ​អតីត​វីរបុរស​របស់​ក្លឹប Dwight Yorke បាន​និយាយ​ទៅ​កាន់ OLBG ថា៖ “ខ្ញុំ​បាន​និយាយ​ពី​មុន​ហើយ​​ថា Man United ត្រូវតែ​ប្រុង​ប្រយ័ត្ន​នូវអ្វី​ដែល​ពួក​គេ​ចង់​បាន ជា​មួយ​នឹង​ការ​បាត់បង់ David de Gea។ រាល់រឿង​ល្អៗ​ដែល De Gea បាន​ធ្វើ​សម្រាប់ Man United ហើយ​បញ្ចប់​ដោយ​បែប​នេះ គឺ​ពិត​ជា​អាក្រក់​ណាស់។… De Gea បាន​ឈ្នះស្រោម​ដៃ​មាស គឺ​ដូច​ជា​ការ​ឈ្នះ​ស្បែកជើង​មាស និង​ជា​អ្នកស៊ុត​បញ្ចូលទី​ច្រើន​ជាង​គេ​នៅ​ក្លឹប ប៉ុន្តែ​នៅ​តែ​ត្រូវ​បាន​ក្លឹប​រក​អ្នក​ជំនួស។ រឿង​នោះ​មិន​សូវ​ជា​ល្អ​សម្រាប់​​ខ្ញុំ​ទេ”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២