Connect with us

បាល់ទាត់អន្តរជាតិ

Aguero ប្រាប់​ឈ្មោះ​គ្រូ​បង្វឹក​រូប​នេះ ដែល​ខ្លួន​ចង់​ឲ្យ​មក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន

Published

on

អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona គឺ​កីឡាករ Sergio Aguero បាន​និយាយ​ថា គាត់​ចង់​ឃើញ​គ្រូបង្វឹក Manchester City លោក Pep Guardiola ក្លាយ​ជា​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​របស់​គាត់ នា​ពេល​អនាគត។ ជា​ការ​ពិត​ណាស់ បច្ចុប្បន្ន​នេះ Pep Guardiola ត្រូវ​បាន​គេ​ចាត់​ទុក​ជា​គ្រូ​បង្វឹក​ម្នាក់​ដ៏​កំពូល ជាមួយ​នឹង​ការ​ដឹកនាំ​ក្លឹប​ប្រកប​ដោយ​ភាព​ជោគជ័យ ជា​ពិសេស​កាល​ពី​រដូវកាល​មុន​គាត់​បាន​ដឹកនាំ Man City ឲ្យ​ឈ្នះពាន 3 ក្នុង​មួយ​រដូវកាល ហើយ​ក៏​ជួយ​ក្លឹប​អង់គ្លេស​មួយ​នេះ​ឲ្យ​ឈ្នះពាន UCL ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ។

យ៉ាង​ណា​មិញ Sergio Aguero ដែល​ធ្លាប់​លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola កំឡុង​ពេល​គាត់​នៅ Man City នា​ពេល​កន្លង​មក បាន​និយាយ​ថា គ្រប់គ្នា​នឹង​សប្បាយ​ចិត្ត ប្រសិន​បើ​គ្រូបង្វឹក​សញ្ជាតិ​​អេស្ប៉ាញ​រូប​នេះ មក​កាន់​ការងារ​ជា​គ្រូ​បង្វឹក​របស់​អាហ្សង់ទីន។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជា​មួយ Stake អតីត​ខ្សែប្រយុទ្ធ​ឆ្នើម Sergio Aguero ត្រូវ​បាន​សួរ​ថា តើ​គាត់​ចង់​ឃើញ​លោក Pep Guardiola ក្លាយ​ជា​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ដែរ រឺ​ទេ។ ពេល​នោះ​គាត់​បាន​និយាយ​ថា៖ “ជាក់ស្តែង​ក្នុង​នាម​ជា​ជនជាតិ​អាហ្សង់ទីន វា​ពិត​ជា​ល្អ​ណាស់ ប្រសិន​បើ​គាត់ (Pep Guardiola) អាច​ក្លាយ​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​រឿង​នេះ​ទេ។ សព្វថ្ងៃ ក្នុង​នាម​ខ្ញុំ​ជា​អតីត​កីឡាករ​ម្នាក់ ហើយ​ដូចជា​​​​អ្នក​គាំទ្រ​ជម្រើស​ជាតិ​ដែរ ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា អ្នក​រាល់​គ្នា​នឹង​សប្បាយ​ចិត្ត​ប្រសិន​បើ​រឿង​នេះ​កើត​ឡើង។ ត្រូវ​ទេ”?

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២