បាល់ទាត់អន្តរជាតិ
Barcelona ចាប់អារម្មណ៍លើខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Giovani Lo Celso
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងសិក្សាពីតម្លៃនៃការចំណាយលើកិច្ចព្រមព្រៀងផ្ទេរមួយ សម្រាប់ខ្សែបម្រើ Giovani Lo Celso របស់ក្លឹប Tottenham Hotspur នៅពេលវេលាណាមួយដែលអំណោយផល។ ខ្សែបម្រើសញ្ជាតិអាហ្សង់ទីនរូបនេះ ទើបនឹងត្រឡប់មក Tottenham Hotspur វិញ បន្ទាប់ពីចំណាយពេលប្រហែល 18 ខែ ក្នុងការខ្ចីជើងទៅ Villarreal។
ដំបូងឡើយមានការរំពឹងទុកថា Giovani Lo Celso នឹងចាកចេញពី Tottenham Hotspur ប៉ុន្តែនៅទីបំផុតគាត់ត្រូវបានត្រឡប់មកក្លឹបបច្ចុប្បន្នវិញ។ ទោះជាយ៉ាងណាក៏ដោយ Lo Celso បានស៊ូទ្រាំនឹងការចាប់ផ្តើមដ៏ខកចិត្តនៅរដូវកាលថ្មី 2023-2024 នេះ ដោយចូលលេងបានត្រឹមតែ 61 នាទី ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនពីរលើកក្នុងក្របខណ្ឌ Premier League និង EFL Cup ដែលនេះពាក់ព័ន្ធនឹងបញ្ហារបួស។
ដោយឡែក Giovani Lo Celso កំពុងទទួលបានការចាប់អារម្មណ៍ពី Barcelona ហើយរបាយការណ៍ចុងក្រោយមួយបានអះអាងថា Tottenham Hotspur នឹងបើកចិត្តក្នុងការរងចាំតម្លៃស្នើសុំពី Barcelona សម្រាប់កីឡាករវ័យ 27 ឆ្នាំរូបនេះ នៅក្នុងទីផ្សារដោះដូរកីឡាករដែលនឹងបើកឡើងវិញនៅខែមករាខាងមុខ។ ជាមួយនឹងកុងត្រាបច្ចុប្បន្ន នៅសល់រយៈពេល 18 ខែទៀតនោះគេបានដឹងថា Tottenham Hotspur ចង់បាន 15 លានអឺរ៉ូ ហើយរងចាំមើលថា តើ Barcelona អាចមានលទ្ធភាពចំណាយ រឺអត់។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ24 hours ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa