Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ចាប់​អារម្មណ៍​លើ​ខ្សែបម្រើ​សញ្ជាតិ​អាហ្សង់ទីន Giovani Lo Celso

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​សិក្សា​ពី​តម្លៃ​នៃ​ការ​ចំណាយ​លើ​កិច្ច​ព្រមព្រៀង​ផ្ទេរ​មួយ សម្រាប់​ខ្សែបម្រើ Giovani Lo Celso របស់​ក្លឹប Tottenham Hotspur នៅ​ពេល​វេលា​ណា​មួយ​ដែល​អំណោយ​ផល។ ខ្សែបម្រើ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ ទើប​នឹង​ត្រឡប់​មក Tottenham Hotspur វិញ បន្ទាប់​ពី​ចំណាយពេល​ប្រហែល 18 ខែ ក្នុង​ការ​ខ្ចី​ជើង​ទៅ Villarreal។

ដំបូង​ឡើយ​មាន​ការ​រំពឹង​ទុក​ថា Giovani Lo Celso នឹង​ចាកចេញ​ពី Tottenham Hotspur ប៉ុន្តែ​នៅ​ទីបំផុត​គាត់​ត្រូវ​បាន​ត្រឡប់​មក​ក្លឹប​បច្ចុប្បន្ន​វិញ។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ Lo Celso បាន​ស៊ូទ្រាំ​នឹង​ការ​ចាប់​ផ្តើម​ដ៏​ខកចិត្ត​នៅ​រដូវកាល​ថ្មី 2023-2024 នេះ ដោយ​ចូលលេង​បាន​ត្រឹមតែ 61 នាទី ប៉ុណ្ណោះ​ក្នុង​ការ​បង្ហាញ​ខ្លួន​ពីរ​លើក​ក្នុង​ក្របខណ្ឌ Premier League និង EFL Cup ដែល​នេះ​ពាក់​ព័ន្ធ​នឹង​បញ្ហា​របួស។

ដោយ​ឡែក Giovani Lo Celso កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី Barcelona ហើយ​របាយការណ៍​ចុងក្រោយ​មួយ​បាន​អះអាង​ថា Tottenham Hotspur នឹង​បើក​ចិត្ត​ក្នុង​ការ​រងចាំ​តម្លៃ​ស្នើ​សុំ​ពី Barcelona សម្រាប់​កីឡាករ​វ័យ 27 ឆ្នាំ​រូប​នេះ នៅ​ក្នុង​ទីផ្សារដោះដូរ​កីឡាករ​ដែល​នឹង​បើក​ឡើង​វិញ​នៅ​ខែ​មករា​ខាង​មុខ។ ជាមួយ​នឹង​កុងត្រា​បច្ចុប្បន្ន នៅ​សល់​រយៈ​ពេល 18 ខែ​ទៀត​នោះ​គេ​បាន​ដឹង​ថា Tottenham Hotspur ចង់​បាន 15 លានអឺរ៉ូ ហើយ​រងចាំ​មើល​ថា តើ Barcelona អាច​មាន​លទ្ធភាព​ចំណាយ រឺ​អត់។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២