បាល់ទាត់អន្តរជាតិ
នៅទីបំផុត Mudryk រកបានគ្រាប់បាល់ដំបូងរបស់ខ្លួនហើយ បន្ទាប់ពីចំណាយពេលជិតមួយឆ្នាំនៅ Chelsea
កាលពីរំលងអាធ្រាតយប់មិញនេះក្លឹបតោខៀវ Chelsea បានយកឈ្នះ 2-0 នៅលើទឹកដីក្រុមម្ចាស់ផ្ទះ Fulham ដែលជាការប្រកួតក្នុងក្របខ័ណ្ឌ Premier League ស្របពេលដែល Mykhailo Mudryk គឺជាម្ចាស់គ្រាប់បាល់បើកឆាកនៅក្នុងការប្រកួតនោះ មុនពេលដែល Armando Broja រកបានថែមមួយគ្រាប់ទៀតនៅនាទីទី 19។
ក្រៅពីជ័យជម្នះរបស់តោខៀវ Cheslea នោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺគ្រាប់បាល់របស់ Mykhailo Mudryk ដែលវាជាគ្រាប់បាល់ដំបូងរបស់គាត់សម្រាប់តោខៀវគិតចាប់តាំងពីបានចូលរួមជាមួយក្លឹបមួយនេះនៅថ្ងៃទី 15 ខែមករា ឆ្នាំ 2023។ គាត់បានបង្ហាញខ្លួនតាំងពីពាក់កណ្ដាលរដូវកាលមុន ហើយគិតមកទល់នឹងពេលនេះមានចំនួន 24 ប្រកួតហើយ។
យ៉ាងណាមិញ Chelsea ដែលកំពុងមានទម្រង់លេងធ្លាក់ចុះខ្លាំងនោះ បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ 11 បណ្ដោះអាសន្នក្នុងតារាង Premier League។ ទោះជាយ៉ាងណាក៏ដោយ ឆ្លងកាត់ការប្រកួតលីគសរុប 7 ប្រកួតនៅរដូវកាលនេះ ពួកគេស៊ុតបញ្ចូលទីបានត្រឹមតែ 7 គ្រាប់ប៉ុណ្ណោះ ដែលនេះជាស្ថិតិដ៏ទាបបំផុត បើប្រៀបធៀបទៅនឹងក្រុមកំពូលតារាង Man City ដែលមានគ្រាប់បាល់រហូតដល់ 17 គ្រាប់។
ប្រភព: Espn
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក