Connect with us

បាល់ទាត់អន្តរជាតិ

អស់​ល្អ​នឹង​គ្នា​បាត់! Boateng ថា គាត់​និយាយ​កុហក​ដែល​ថា Messi ជា​កីឡាករ​ល្អ​បំផុត ព្រោះ​គ្រាន់​តែ​ចង់​លេង​នៅ Barcelona

Published

on

អតីត​ខ្សែប្រយុទ្ធ Kevin Prince Boateng ថ្មីៗ​នេះ​បាន​អះអាង​ថា គាត់​ត្រូវ​បង្ខំ​ចិត្ត​និយាយ​ថា Lionel Messi ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភព​បាល់ទាត់ ហើយ​ការ​និយាយ​នោះ​មិន​មែន​ជា​ពាក្យ​ពិត​ដែល​ចេញ​ពី​ចិត្ត​របស់​គាត់​នោះ​ឡើយ។ យ៉ាង​ណា​មិញ អតីត​​កីឡាករ​របស់​ក្រុម​ជម្រើស​​​ជាតិ​ហ្គាណា​រូប​នេះ​ធ្លាប់​បាន​លេង​ជាមិត្ត​រួម​ក្រុម​ជាមួយ Messi ពេល​ពួក​គេ​នៅ Barcelona ជាមួយ​គ្នា​អំឡុង​ឆ្នាំ 2019។

ពេល​នេះ Kevin Prince Boateng ត្រៀម​នឹង​​ចូល​និវត្តន៍​ពី​បាល់ទាត់​ហើយ បន្ទាប់​ពី​លេង​ឲ្យ​ក្លឹប​ចំនួន 15 ផ្សេងៗ​គ្នា ស្រប​ពេល​ដែល​គាត់​ក៏​មាន​វ័យ 36 ឆ្នាំ​ទៅ​ហើយ។ អតីត​កីឡាករ​ឆ្នើម​រូប​នេះ បាន​សារភាព​ថា គាត់​បាន​និយាយ​កុហក​ដែល​ថា Lionel Messi គឺ​ជា​កីឡាករ​ល្អបំផុត ក្នុង​ពិភព​បាល់ទាត់ ព្រោះ​ពេល​នោះ​គេ​ជា​កីឡាករ​របស់ Barcelona។

Kevin Prince Boateng ធ្លាប់​បាន​និយាយ​ថា Lionel Messi ជាកីឡាករ​ល្អ​បំផុត​ដែល​គាត់​ធ្លាប់​លេង​ជាមួយ បន្ទាប់​ពី​ការ​ហ្វឹកហាត់​ជា​លើក​ដំបូង​របស់​គាត់​នៅ Barcelona។ ផ្ទុយ​មក​វិញ​នៅ​ពេល​នេះ Boateng បាន​លាត​ត្រដាង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ផតឃែស FIVE UK ថា ពាក្យ​នោះ​ជា​ពាក្យ​មិន​ពិត​ឡើយ។

នៅ​ពេល Rio Ferdinand បាន​សួរ​គាត់​ថា៖ “គេ​និយាយ​ថា អ្នក​ជ្រើសរើស Messi ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភព​បាល់ទាត់ តើ​មែន​ទេ”? ពេល​នោះ Boateng បាន​ឆ្លើយ​តប​ថា៖ “នេះ​ជា​ពាក្យ​កុហក​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ ព្រោះ​ជា​ធម្មតា​ខ្ញុំ​តែងតែ​និយាយ​ការ​ពិត ប៉ុន្តែ​រឿង​នេះ​ខ្ញុំ​ត្រូវ​និយាយ​កុហក ព្រោះ​ខ្ញុំ​ចង់​មាន​ឱកាស​លេង​នៅ Camp Nou”។

ប្រភព: Sportsbrief

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២