Connect with us

បាល់ទាត់អន្តរជាតិ

នៅ​ទីបំផុត Mudryk រក​បាន​​គ្រាប់​បាល់​ដំបូង​របស់​ខ្លួន​ហើយ បន្ទាប់​ពី​ចំណាយ​ពេល​ជិត​មួយ​ឆ្នាំ​នៅ Chelsea

Published

on

កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ​ក្លឹប​តោខៀវ Chelsea បាន​យក​ឈ្នះ 2-0 នៅ​លើ​ទឹកដី​ក្រុម​ម្ចាស់​ផ្ទះ Fulham ដែល​ជា​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Premier League ស្រប​ពេល​ដែល Mykhailo Mudryk គឺ​ជា​ម្ចាស់​គ្រាប់​បាល់​បើក​ឆាក​នៅ​ក្នុង​ការ​ប្រកួត​នោះ មុន​ពេល​ដែល Armando Broja រក​បាន​ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទីទី 19។

ក្រៅ​ពី​ជ័យ​ជម្នះ​របស់​តោខៀវ Cheslea នោះ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​គ្រាប់​បាល់​របស់ Mykhailo Mudryk ដែល​វា​ជា​គ្រាប់​បាល់​ដំបូង​របស់​គាត់​សម្រាប់​តោខៀវ​គិត​ចាប់​តាំង​ពី​បាន​ចូលរួម​ជាមួយ​ក្លឹប​មួយ​នេះ​នៅ​ថ្ងៃ​ទី 15 ខែ​មករា ឆ្នាំ 2023។ គាត់​បាន​បង្ហាញ​ខ្លួន​តាំង​ពី​ពាក់​កណ្ដាល​រដូវកាល​មុន ហើយ​គិត​មក​ទល់​នឹង​ពេល​នេះ​មាន​ចំនួន 24 ប្រកួត​ហើយ។

យ៉ាង​ណា​មិញ Chelsea ដែល​កំពុង​មាន​ទម្រង់​លេង​ធ្លាក់​ចុះ​ខ្លាំង​នោះ បាន​ឡើង​មក​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 11 បណ្ដោះ​អាសន្ន​ក្នុង​តារាង Premier League។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ឆ្លង​កាត់​ការ​ប្រកួត​លីគ​សរុប 7 ប្រកួត​នៅ​រដូវកាល​នេះ ពួក​គេ​ស៊ុត​បញ្ចូលទី​បាន​ត្រឹមតែ 7 គ្រាប់​ប៉ុណ្ណោះ ដែល​នេះ​ជា​ស្ថិតិ​ដ៏​ទាប​បំផុត បើ​ប្រៀបធៀប​ទៅ​នឹង​ក្រុម​កំពូលតារាង Man City ដែល​មាន​គ្រាប់​បាល់​រហូត​ដល់ 17 គ្រាប់។

ប្រភព: Espn

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២