Connect with us

បាល់ទាត់អន្តរជាតិ

កីឡាករ​វ័យ​ក្មេង 2 រូប​របស់ Barcelona ដែល​អាច​មាន​ឱកាស​ប្រជែងពាន Golden Boy ឆ្នាំនេះ!!!

Published

on

យោងតាម​របាយការណ៍​មួយ​ចំនួន​បាន​អះអាង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ទម្រង់​លេង​ដែល​កំពុង​រីកចម្រើន​ខ្លាំង​របស់ Lamine Yamal អាច​ជា​ឱកាស​ដ៏​ធំ​មួយ ក្នុង​ការ​នាំ​គាត់​ឲ្យ​ក្លាយ​ជា​បេក្ខភាព​នៃ​ការ​ឈ្នះពាន Golden Boy 2023។ ក្នុង​រយៈ​ពេល 2 ឆ្នាំ​ចុង​ក្រោយ​នេះ Barcelona មាន​កីឡាករ​វ័យ​ក្មេង​ដែល​ឈ្នះ​ពាន Golden Boy រហូត​ដល់ 2 រូប​គឺ Pedri និង Gavi។

យ៉ាង​ណា​មិញ ឆ្នាំ​នេះ Gavi នៅ​តែ​មាន​ឈ្មោះ​ជាបេក្ខភាព​សម្រាប់​ពាន Golden Boy ដដែល ខណៈ​មិត្ត​រួម​ក្រុម​ពីរ​រូប​ផ្សេង​ទៀត​របស់​គាត់​គឺ Alejandro Balde និង Lamine Yamal ក៏​មាន​ឈ្មោះ​ដូច​គ្នា។ ការ​ប្រកាស និង​ប្រគល់​ពាន​រង្វាន់​ផ្លូវការណ៍​សម្រាប់​អ្នកឈ្នះ Golden Boy នឹង​ធ្វើ​ឡើង​​នៅ​ចុង​ឆ្នាំ 2023 នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក Massimo Franchi ដែល​ជា​អ្នក​ធ្វើ​ការ​ដោយ​ផ្ទាល់​ជាមួយ​នឹង​ពាន Golden Boy នេះ​បាន​សារភាព​ថា កីឡាករ​វ័យ​ក្មេង​ដែល​មាន​ឱកាស​ខ្ពស់​បំផុត ក្នុង​ការ​ឈ្នះ​គឺ​ជា​ខ្សែបម្រើ Jude Bellingham ខណៈ​ដែល​គ្រប់គ្នា​ក៏​បាន​មើល​ឃើញ​ផង​ដែរ​ថា ទម្រង់​លេង​របស់​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ពិត​ជា​លេច​ធ្លោរ​ខ្លាំង​ជាង​កីឡាករ​វ័យ​ក្មេង​ដ៏ទៃ​ទៀត។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២