បាល់ទាត់អន្តរជាតិ
អតីតខ្សែការពារ Glen Johnson លើកឡើងថា កីឡាកររូបនេះ នឹងក្លាយជាខ្សែប្រយុទ្ធដ៏អស្ចារ្យនាពេលអនាគត
អតីតខ្សែការពាររបស់ក្លឹបតោខៀវ Chelsea លោក Glen Johnson បានបង្ហាញការគាំទ្រខ្សែប្រយុទ្ធ Armando Broja ដោយសរសើរថា កីឡាករសញ្ជាតិអាល់បានៀវរូបនេះ នឹងក្លាយជាកីឡាករកំពូលម្នាក់នាពេលអនាគត។ យ៉ាងណាមិញ Glen Johnson បាននិយាយបែបនេះ ស្របពេលដែល Broja មានពាក្យចចាមអារ៉ាមថា អាចនឹងចាកចេញទៅចូលរួមជាមួយ Inter Milan នៅខែមករាឆ្នាំក្រោយ។
Armando Broja គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹបតោខៀវ Chelsea។ ថ្មីៗនេះគាត់បានដណ្ដើមជម្រើស 11 នាក់ដំបូងនៅក្នុងក្រុម ខណៈដែលលោក Mauricio Pochettino ពេញចិត្តទម្រង់លេងរបស់គាត់ ជាងទម្រង់លេងរបស់កីឡាករសញ្ជាតិសេណេហ្គាល់ Nicolas Jackson។
ពាក់ព័ន្ធនឹង Armando Broja នេះដែរ Glen Johnson បាននិយាយនៅលើ Betfred ថា៖ “ខ្ញុំគិតថា (Broja) គាត់អាចក្លាយជាកីឡាករកំពូលសម្រាប់ Chelsea។ គាត់ចាស់ទុំច្រើនហើយ គាត់ជាកីឡាករដែលមានបច្ចេកទេសល្អ ហើយគាត់មានភាពស្ងប់ស្ងៀម និងមានការផ្ចិតផ្ចង់យ៉ាងល្អនៅចំពោះគោលដៅ ដែលវាជាអ្វីដែលកីឡាករត្រូវការ ប្រសិនបើចង់ក្លាយជាខ្សែប្រយុទ្ធដ៏កំពូលសម្រាប់ក្រុម”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក