Connect with us

បាល់ទាត់អន្តរជាតិ

អតីត​ខ្សែការពារ​ Glen Johnson លើក​ឡើង​ថា កីឡាករ​រូប​នេះ នឹង​ក្លាយ​ជា​ខ្សែប្រយុទ្ធ​ដ៏​អស្ចារ្យ​នា​ពេល​អនាគត​

Published

on

អតីត​ខ្សែ​ការពារ​របស់​ក្លឹប​តោខៀវ Chelsea លោក Glen Johnson បាន​បង្ហាញ​ការ​គាំទ្រ​ខ្សែ​ប្រយុទ្ធ Armando Broja ដោយ​សរសើរ​ថា កីឡាករ​សញ្ជាតិ​អាល់បានៀវ​រូប​នេះ នឹង​ក្លាយ​ជា​កីឡាករ​កំពូល​ម្នាក់​នា​ពេល​អនាគត។ យ៉ាង​ណា​មិញ Glen Johnson បាន​និយាយ​បែប​នេះ ស្រប​ពេល​ដែល Broja មាន​ពាក្យចចាម​អារ៉ាម​ថា អាច​នឹង​ចាកចេញ​ទៅ​ចូលរួម​ជាមួយ Inter Milan នៅ​ខែ​មករា​ឆ្នាំ​ក្រោយ។

Armando Broja គឺ​ជា​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប​តោខៀវ Chelsea។ ថ្មីៗ​នេះ​គាត់​បាន​ដណ្ដើម​ជម្រើស 11 នាក់​ដំបូង​នៅ​ក្នុង​ក្រុម ខណៈ​ដែល​លោក Mauricio Pochettino ពេញ​ចិត្ត​ទម្រង់​លេង​របស់​គាត់ ជាង​ទម្រង់​លេង​របស់​កីឡាករ​សញ្ជាតិ​សេណេហ្គាល់ Nicolas Jackson។

ពាក់ព័ន្ធ​នឹង Armando Broja នេះ​ដែរ Glen Johnson បាន​និយាយ​នៅ​លើ Betfred ថា៖ “ខ្ញុំ​គិត​ថា (Broja) គាត់​អាច​ក្លាយ​ជា​កីឡាករ​កំពូល​សម្រាប់ Chelsea។ គាត់​​ចាស់​ទុំ​ច្រើន​ហើយ គាត់​ជា​កីឡាករ​ដែល​មាន​បច្ចេកទេស​ល្អ ហើយ​គាត់​មាន​ភាព​ស្ងប់ស្ងៀម និង​មាន​ការ​ផ្ចិតផ្ចង់​យ៉ាង​ល្អ​នៅ​ចំពោះ​គោល​ដៅ ដែល​វា​ជា​អ្វី​ដែល​កីឡាករ​​ត្រូវ​ការ ប្រសិន​បើ​ចង់​ក្លាយ​ជា​ខ្សែប្រយុទ្ធ​ដ៏​កំពូល​សម្រាប់​ក្រុម”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២