Connect with us

បាល់ទាត់អន្តរជាតិ

Man City រារាំង​ការ​ចាកចេញ​របស់​ខ្សែបម្រើ Kalvin Phillips

Published

on

ក្លឹប​មេឃខៀវ Manchester City ត្រូវ​បាន​គេ​ដឹង​ថា បាន​រារាំង​ខ្សែបម្រើ Kalvin Phillips ពី​ការ​ចាកចេញ​ កាល​ពី​ដើម​រដូវកាល​នេះ។ ពួក​គេ​បាន​បាត់បង់​កាពីតែន​ក្រុម Ilkay Gundogan ដែល​សម្រេច​ចិត្ត​ចូល​រួម​ជាមួយ Barcelona ហើយ​បន្ទាប់​មក Man City ស្ទើរ​តែ​បាត់បង់​ខ្សែបម្រើ​ម្នាក់​ទៀត​គឺ Kalvin Phillips ខណៈ​ដែល​កីឡាករ​អង់គ្លេស​រូបនេះ​ត្រូវ​បាន​ក្រុម​ជា​ច្រើន​នៅ Premier League ចង់​បាន (នេះ​បើ​យោង​តាម​របាយការណ៍​ពី Football Insider)។

យ៉ាង​ណា​មិញ Kalvin Phillips បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត​សរុប​ត្រឹមតែ 760 នាទី​ប៉ុណ្ណោះ គិត​ចាប់​តាំង​ពី​ផ្ទេរមក Man City ក្នុង​តម្លៃ 45 លានផោន​ពី Leeds United កាល​ពី​ឆ្នាំមុន។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កីឡាករ​វ័យ 27 ឆ្នាំ​រូបនេះ ត្រូវ​បាន Man City រារាំង​មិន​ឲ្យ​ចាក​ចេញ​ពី​ក្លឹប បើ​ទោះ​បី​ជា​គាត់​មិន​សូវមាន​ឱកាស​លេង​បាន​ទៀងទាត់​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola ក៏​ដោយ។

ក្រៅ​ពី​បញ្ហា​របួស​របស់​ខ្លួន​នោះ Kalvin Phillips ក៏​មិន​សូវ​មាន​ឱកាស​ចូល​លេង​បាន​ច្រើន​ដែរ កាល​ពី​រដូវកាល​មុន ដោយ​គាត់​ត្រូវ​បាន​ប្រើប្រាស់​ជា​ជម្រើស​បន្ទាប់​ពី Rodri និង John Stones។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ Manchester City ទទួល​បាន​ជោគជ័យ​ខ្លាំង កាល​ពី​រដូវកាល​មុន ដោយ​លើក​ពាន 3 ក្នុង​មួយ​រដូវកាល និង​មិន​ត្រូវ​ការ​ជំនួយ​ពី Kalvin Phillips ឡើយ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២