បាល់ទាត់អន្តរជាតិ
Juventus កំពុងពិចារណាផ្ទេរ ខ្សែបម្រើមួយរូបរបស់ក្លឹប Manchester City
ក្លឹបសេះបង្កង់ Juventus គឺជាក្លឹបចុងក្រោយគេ ដែលកំពុងពិចារណាលើការផ្ទេរខ្សែបម្រើកណ្តាល Kalvin Phillips របស់ Manchester City។ យ៉ាងណាមិញ អនាគតរបស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ គឺជាប្រធានបទនៃការជជែកវែកញែកក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយ Kalvin Phillips ផ្ទាល់ក៏បានសារភាពដែរថា គាត់ប្រហែលជាត្រូវស្វែងរកទ្រនំថ្មីនៅឆ្នាំ 2024។
គួររំលឹកផងដែរថា Kalvin Phillips គឺជាកីឡាករដ៏សំខាន់ពេលនៅក្លឹបចាស់ Leeds United ខណៈគេក៏ជាកូនសោរដ៏សំខាន់ ក្នុងការនាំ Leeds United ឲ្យឡើងចេញពីក្របខ័ណ្ឌ Championship ទៅកាន់ Premier League ផងដែរ។ ស្របពេលជាមួយគ្នានោះ Kalvin Phillips ត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៍ តែគាត់បានសម្រេចចិត្តចូលរួមជាមួយ Man City នៅរដូវក្ដៅឆ្នាំ 2022។
គ្រប់យ៉ាងខុសពីការរំពឹងទុក ព្រោះនៅជាមួយក្លឹបថ្មី Manchester City ខ្សែបម្រើរូបនេះមិនសូវមានឱកាសបង្ហាញសមត្ថភាពឡើយ ស្របពេលដែលគាត់ក៏តែងតែមានរបួសជាញឹកញាប់ទៀតផង។ នៅតំបន់បម្រើកណ្ដាលរបស់ Man City គ្រូបង្វឹកតែងតែប្រើប្រាស់ Rodri និង John Stones ខណៈដែល Mateo Kovacic និង Matheus Nunes ក៏ជាជម្រើសមុន Kalvin Phillips ដែរ។
ពេលនេះរបាយការណ៍ Gazzetta dello Sport បានអះអាងថា ក្លឹបយក្សអ៊ីតាលី Juventus កំពុងបោះជំហាន ត្រៀមចរចាលើ Kalvin Phillips ស្របពេលដែលខ្សែបម្រើសំខាន់ៗរបស់ពួកគេ 2 រូបដែលមាន Paul Pogba និង Nicolo Fagioli កំពុងជាប់ពាក់ព័ន្ធរឿងអាស្រូវមិនអាចចូលលេងបាន។ Kalvin Phillips អាចនឹងក្លាយជាបេក្ខភាពដ៏សាកសមក្នុងការទៅជំនួស Paul Pogba រឺ Nicolo Fagioli។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip