បាល់ទាត់អន្តរជាតិ
Arsenal ត្រៀមលក់ខ្សែបម្រើកណ្ដាល 2 រូប នៅដើមឆ្នាំក្រោយ
ក្លឹបកាំភ្លើងធំ Arsenal អាចនឹងឲ្យកីឡាករ 2 រូបរបស់ខ្លួនចាកចេញនៅខែមករាខាងមុខនេះ ដែលកីឡាករទាំងពីរនោះមាន Jorginho និង Thomas Partey។ Arsenal ប្រហែលជាចង់កែសម្រួលក្រុមរបស់ខ្លួន ដោយលក់កីឡាករដែលមានស្រាប់ចេញ និងនាំកីឡាករចំណូលថ្មីចូល។
មួយរយៈចុងក្រោយនេះ ក្លឹបកាំភ្លើងធំត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរខ្សែបម្រើមួយរូបរបស់ក្លឹប Fluminense FC គឺកីឡាករ Andre។ ទោះបីជា Arsenal ត្រូវបានគេដឹងថា នឹងក្លាយជាក្លឹបដែលជោគជ័យក្នុងការចុះហត្ថលេខាលើកីឡាករវ័យ 22 ឆ្នាំរូបនេះក៏ដោយក៏ពួកគេនៅតែប្រឈមមុខនឹងការប្រជែងពី Liverpool ដែលចាប់អារម្មណ៍លើកីឡាករសញ្ជាតិប្រេស៊ីលរូបនេះដូចគ្នា។
យោងតាមគេហទំព័រ Football Insider បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal ដែលកំពុងចង់បាន Andre នោះ ត្រូវលក់កីឡាករសំខាន់របស់គេយ៉ាងហោចណាស់ម្នាក់ក្នុងខែមករាខាងមុខនេះ។ គេបានដឹងថា Jorginho និង Partey គឺជាបេក្ខភាពដែលអាចនឹងចាកចេញពី Emirates នៅប៉ុន្មានខែខាងមុខ ដើម្បីសម្រួលដល់ផ្នែកហិរញ្ញវត្ថុ និងទុកកន្លែងទំនេរសម្រាប់ការចុះហត្ថលេខាកីឡាករចំណូលថ្មីគឺខ្សែបម្រើ Andre។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or