Connect with us

បាល់ទាត់អន្តរជាតិ

Arsenal ត្រៀម​លក់​ខ្សែបម្រើ​កណ្ដាល 2 រូប នៅ​ដើម​ឆ្នាំ​ក្រោយ

Published

on

ក្លឹប​កាំភ្លើង​ធំ Arsenal អាច​នឹង​ឲ្យ​កីឡាករ 2 រូប​របស់​ខ្លួន​ចាកចេញ​នៅ​ខែ​មករា​ខាង​មុខ​នេះ ដែល​កីឡាករ​ទាំង​ពីរ​នោះ​មាន Jorginho និង Thomas Partey។ Arsenal ប្រហែល​ជា​ចង់​កែសម្រួល​ក្រុម​របស់​ខ្លួន ដោយ​លក់​កីឡាករ​ដែល​មាន​ស្រាប់​ចេញ និង​នាំ​កីឡាករ​ចំណូល​ថ្មី​ចូល។

មួយ​រយៈ​ចុង​ក្រោយ​នេះ ក្លឹបកាំភ្លើងធំ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​ផ្ទេរ​ខ្សែបម្រើ​មួយ​រូប​របស់​ក្លឹប Fluminense FC គឺ​កីឡាករ Andre។ ទោះ​បី​ជា Arsenal ត្រូវ​បាន​គេ​ដឹង​ថា នឹង​ក្លាយ​ជា​ក្លឹប​ដែល​ជោគជ័យ​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​វ័យ 22 ឆ្នាំ​រូប​នេះ​ក៏ដោយ​ក៏​ពួកគេ​នៅ​តែ​ប្រឈម​មុខ​នឹង​ការ​ប្រជែង​ពី Liverpool ដែល​ចាប់​អារម្មណ៍​លើ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ដូច​គ្នា។

យោងតាម​គេហទំព័រ Football Insider បាន​ឲ្យ​ដឹង​ថា ក្លឹប​កាំភ្លើងធំ Arsenal ដែល​កំពុង​ចង់​បាន Andre នោះ ត្រូវ​លក់​កីឡាករ​សំខាន់​របស់​គេ​យ៉ាង​ហោចណាស់​ម្នាក់​ក្នុង​ខែ​មករា​ខាង​មុខ​នេះ។ គេ​បាន​ដឹង​ថា Jorginho និង Partey គឺ​ជា​បេក្ខភាព​ដែល​អាច​នឹង​ចាកចេញ​ពី Emirates នៅ​ប៉ុន្មាន​ខែ​ខាង​មុខ ដើម្បី​សម្រួល​ដល់​ផ្នែក​ហិរញ្ញវត្ថុ និង​ទុក​កន្លែង​ទំនេរ​សម្រាប់​ការ​ចុះ​ហត្ថលេខា​កីឡាករ​ចំណូល​ថ្មី​គឺ​ខ្សែបម្រើ Andre។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២