បាល់ទាត់អន្តរជាតិ
Chelsea និង Man City បន្តការចាប់អារម្មណ៍ជាថ្មីម្ដងទៀតលើខ្សែការពារសញ្ជាតិអ៊ីតាលី ដែលមានម្លៃខ្លួន 60 លានផោន
ក្លឹបតោខៀវ Chelsea និង Manchester City ត្រូវបានគេរាយការណ៍ថា កំពុងរៀបគម្រោងជាថ្មីម្ដងទៀតក្នុងការផ្ទេរខ្សែការពារ Alessandro Bastoni របស់ក្លឹប Inter Milan។ ក្លឹបយក្សរបស់អង់គ្លេសទាំងពីរនេះ នឹងចរចាផ្ទេរខ្សែការពារកណ្ដាលរូបនេះ នៅក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ នាខែមករាឆ្នាំក្រោយ រឺចុងបញ្ចប់នៃរដូវកាលខាងមុខ។
Alessandro Bastoni បច្ចុប្បន្នជាកីឡាករដ៏សំខាន់ សម្រាប់ក្លឹបយក្សអ៊ីតាលី Inter Milan ដោយបង្ហាញខ្លួនសរុប 174 ប្រកួតហើយ គិតចាប់តាំងពីឆ្នាំ 2019 មក។ កុងត្រារបស់ Alessandro Bastoni ជាមួយក្លឹបបច្ចុប្បន្ននឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2028 តែកីឡាករសញ្ជាតិអ៊ីតាលីរូបនេះ នៅតែអាចចាកចេញពីក្លឹបរបស់ខ្លួន ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី ក្នុងលីគកំពូលនៃប្រទេសអង់គ្លេស។
កីឡាករវ័យ 23 ឆ្នាំរូបនេះ ត្រូវបានគេដឹងថា នឹងមានលក្ខខណ្ឌនៃតម្លៃខ្លួន 60 លានផោន ដែលតម្លៃនេះក៏សមល្មមដែលអាចឲ្យ Inter Milan លក់គាត់ចេញផងដែរ។ យោងតាមរបាយការណ៍ពី 365Scores បានអះអាងថា Chelsea និង Manchester City កំពុងចង់បានខ្សែការពាររូបនេះ ហើយពួកគេក៏ហ៊ានចំណាយប្រាក់លើចំនួនដែល Inter Milan ចង់បានផងដែរ។
ប្រភព: 365Scores
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក