Connect with us

បាល់ទាត់អន្តរជាតិ

Chelsea និង Man City បន្ត​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​ម្ដង​ទៀត​លើ​ខ្សែការពារ​សញ្ជាតិ​អ៊ីតាលី ដែល​មាន​ម្លៃ​ខ្លួន 60 លានផោន

Published

on

ក្លឹប​តោខៀវ Chelsea និង Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​រៀប​គម្រោង​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ការ​ផ្ទេរ​ខ្សែការពារ Alessandro Bastoni របស់​ក្លឹប Inter Milan។ ក្លឹប​យក្ស​របស់​អង់គ្លេស​ទាំង​ពីរ​នេះ នឹង​ចរចា​ផ្ទេរ​ខ្សែការពារ​កណ្ដាល​រូប​នេះ នៅ​ក្នុង​អំឡុង​ពេល​ទីផ្សារដោះដូរ​កីឡាករ​បើក​ឡើង​វិញ នា​ខែ​មករា​ឆ្នាំ​ក្រោយ រឺ​ចុង​បញ្ចប់​នៃ​រដូវ​កាល​ខាង​មុខ។

Alessandro Bastoni បច្ចុប្បន្ន​ជា​កីឡាករ​​ដ៏​សំខាន់ សម្រាប់​ក្លឹប​យក្ស​អ៊ីតាលី Inter Milan ដោយ​បង្ហាញ​ខ្លួន​សរុប 174 ប្រកួត​ហើយ គិត​ចាប់​តាំង​ពី​ឆ្នាំ 2019 មក។ កុងត្រា​របស់ Alessandro Bastoni ជាមួយ​ក្លឹប​បច្ចុប្បន្ន​នឹង​ផុត​កំណត់​នៅ​ខែមិថុនា ឆ្នាំ 2028 តែ​កីឡាករសញ្ជាតិ​អ៊ីតាលី​រូប​នេះ នៅ​តែ​អាច​ចាកចេញ​ពី​ក្លឹប​របស់​ខ្លួន ដើម្បី​ស្វែងរក​ការ​ប្រកួត​ប្រជែង​ថ្មី ក្នុង​លីគ​កំពូល​នៃ​ប្រទេស​អង់គ្លេស។

កីឡាករ​វ័យ 23 ឆ្នាំ​រូបនេះ ត្រូវ​បាន​គេ​ដឹង​ថា នឹង​មាន​លក្ខខណ្ឌ​នៃ​តម្លៃ​ខ្លួន 60 លានផោន ដែល​តម្លៃ​នេះ​ក៏​សម​ល្មម​ដែល​អាច​ឲ្យ Inter Milan លក់​គាត់​ចេញ​ផង​ដែរ។ យោងតាម​របាយការណ៍​ពី 365Scores បាន​អះអាង​ថា Chelsea និង Manchester City កំពុង​ចង់​បាន​ខ្សែការពារ​រូប​នេះ ហើយ​ពួក​គេ​ក៏​ហ៊ាន​ចំណាយ​ប្រាក់​លើ​ចំនួន​ដែល Inter Milan ចង់​បាន​ផង​ដែរ។

ប្រភព: 365Scores

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២