បាល់ទាត់អន្តរជាតិ
កីឡាករបាល់ទាត់ 7 រូប ដែលធ្លាប់លេងឲ្យក្រុមជម្រើសជាតិ 2 ផ្សេងគ្នា
កីឡាករបាល់ទាត់ម្នាក់ៗ តែងតែប្រាថ្នាសម្រាប់ការជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិ ដើម្បីលេងឲ្យប្រទេសកំណើតរបស់ខ្លួន។ វាមិនមែនជារឿងសាមញ្ញទេ ក្នុងការតំណាងប្រទេសរបស់ខ្លួន នៅលើឆាកអន្តរជាតិ។
ទោះជាយ៉ាងណា មានកីឡាករមួយចំនួនអាចលេងឲ្យក្រុមជម្រើសជាតិពីរផ្សេងគ្នា។ កីឡាករបាល់ទាត់ដែលមានសញ្ជាតិពីរ រឺទទួលបានសញ្ជាតិថ្មី ពួកគេអាចជ្រើសរើសក្រុមជម្រើសជាតិដែលខ្លួនចង់ទៅលេងជាមួយ។ ថ្ងៃនេះ x-sportkh នឹងនាំលោកអ្នកមកស្គាល់កីឡាករបាល់ទាត់ចំនួន 7 នាក់ ដែលលេងឲ្យប្រទេសចំនួនពីរផ្សេងគ្នា។
7. Luis Monti (អាហ្សង់ទីន, អ៊ីតាលី)
Luis Monti កើតនៅឆ្នាំ 1901។ កាលពីកីឡាអូឡាំពិកឆ្នាំ 1924 គាត់បង្ហាញខ្លួនជាលើកដំបូងឲ្យប្រទេសអាហ្សង់ទីន។ ក្នុងឆ្នាំ 1931 គាត់ត្រូវបានគេកោះហៅឲ្យចូលក្រុមជម្រើសជាតិអ៊ីតាលី និងបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ 1934។
6. Ferenc Puskas (អេស្ប៉ាញ, ហុងគ្រី)
វីរបុរស Real Madrid គឺកីឡាករ Ferenc Puskas។ គាត់បានចាប់ផ្តើមជាមួយជម្រើសជាតិហុងគ្រី ដោយស៊ុតបញ្ចូលទីបាន 84 គ្រាប់ក្នុង 85 ប្រកួត។ ក្រោយមក Puskas ទទួលបានសញ្ជាតិអេស្ប៉ាញ ពេលលេងឲ្យ Real Madrid ហើយបានក្លាយជាក្រុមជម្រើសជាតិអេស្ប៉ាញ។
5. Michel Platini (បារាំង, អ៊ីតាលី)
Platini ស៊ុតបញ្ចូលទីបាន 224 គ្រាប់ក្នុង 432 ប្រកួត សម្រាប់ Nancy, Saint-Etienne និង Juventus ។ Platini ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករល្អបំផុត និងអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ សម្រាប់ក្រុមមាន់គកបារាំង ក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុបឆ្នាំ 1984។ ក្នុងឆ្នាំ 2007 ខ្សែប្រយុទ្ធ Thierry Henry បានបំបែកកំណត់ត្រាស៊ុតបញ្ចូលទីរបស់ Michel Platini សម្រាប់ប្រទេសបារាំង។ ក្រោយមក Michel Platini បានចូលជម្រើសជាតិអ៊ីតាលីវិញ។
4. Thiago Motta (ប្រេស៊ីល, អ៊ីតាលី)
Thiago Motta ធ្លាប់លេងឲ្យក្លឹបកំពូលៗជាច្រើន ក្នុងពិភពលោក រួមទាំង Barcelona, Atletico Madrid និង Inter Milan។ គាត់បានលេងឲ្យប្រទេសពីរ។ គាត់បានបង្ហាញខ្លួនពីរលើកឲ្យប្រេស៊ីល ក្នុងពានរង្វាន់ CONCACAF Gold Cup ឆ្នាំ 2003។ មួយឆ្នាំបន្ទាប់ពីពានរង្វាន់ Gold Cup កីឡាកររូបនេះ បានបង្ហាញពីបំណងចង់លេងឲ្យក្រុមជម្រើសជាតិអ៊ីតាលី។ ដោយសារសញ្ជាតិពីររបស់គាត់ នៅឆ្នាំ 2011 អ៊ីតាលីបានកោះហៅគាត់ឲ្យចូលក្រុមជម្រើសជាតិ។
3. Jermaine Jones (សហរដ្ឋអាមេរិក, អាល្លឺម៉ង់)
Jermaine Jones ដែលជាអតីតខ្សែបម្រើនៅ Bundeligsa បានចូលរួមជាមួយក្រុមជម្រើសជាតិអាមេរិកក្នុងឆ្នាំ 2010 ។ គាត់មានសញ្ជាតិពីរ និងបានប្ដូរទៅលេងឲ្យប្រទេសអាឡឺម៉ង់វិញ។
2. Diego Costa (ប្រេស៊ីល, អេស្ប៉ាញ)
Diego Costa គឺជាខ្សែប្រយុទ្ធដែលមានសញ្ជាតិពីរ។ មុនពេលចូលរួមជាមួយ Atletico Madrid ខ្សែប្រយុទ្ធរូបនេះ លេងឲ្យប្រេស៊ីល។ ក្រោយមក សហព័ន្ធបាល់ទាត់អេស្ប៉ាញបានស្នើសុំឲ្យ FIFA អនុញ្ញាតចំពោះ Costa ក្នុងការចូលរួមក្រុមជម្រើសជាតិពួកគេ នៅពេលដែលគាត់ទទួលបានសញ្ជាតិអេស្ប៉ាញ។
1. Aymeric Laporte (បារាំង, អេស្ប៉ាញ)
Aymeric Laporte បានផ្លាស់ប្តូរពីក្រុមជម្រើសជាតិបារាំងទៅអេស្ប៉ាញ ព្រោះគាត់មានសញ្ជាតិពីរ។ Laporte កើតនៅ Aquitaine នៃប្រទេសបារាំង។ ប៉ុន្តែដូនតារបស់គាត់ជាប់ខ្សែស្រឡាយនឹងអេស្ប៉ាញ ដោយធ្លាប់រស់នៅតំបន់ Basque ប្រទេសអេស្ប៉ាញ។
ប្រភព: Urbannewsgh
-
បាល់ទាត់អន្តរជាតិ3 days ago
Jurgen Klopp អាចនឹងត្រឡប់ទៅអតីតក្លឹបចាស់មួយនេះវិញ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Thomas Tuchel បើកចិត្តក្នុងការចង់មកដឹកនាំនៅបិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
Michael Owen អះអាងថា រវាង Real Madrid និង Bayern Munich នឹងមានមួយក្រុម ដែលឈ្នះពាន UCL រដូវកាលនេះ!!!