បាល់ទាត់អន្តរជាតិ
Arsenal និង Juventus ចាប់អារម្មណ៍ចង់បាន Aymeric Laporte

ខ្សែការពារ Aymeric Laporte របស់ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍មកថា ជាគោលដៅផ្ទេរដ៏សំខាន់មួយរបស់ក្លឹបកាំភ្លើងធំ Arsenal និង Juventus។ យ៉ាងណាមិញ Laporte បានឈានដល់រដូវកាលទី 5 របស់គាត់ជាមួយ Man City និងបានឈ្នះ 14 ពានមកហើយ។
បើទោះបីជាបានបង្ហាញខ្លួនសរុបសម្រាប់ Man City ចំនួន 179 ប្រកួតក៏ដោយ រដូវកាលនេះគាត់បង្ហាញខ្លួនបានត្រឹមតែ 12 ប្រកួតប៉ុណ្ណោះ នៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League។ ជាលទ្ធផលកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានពិចារណាលើជម្រើសរបស់គាត់ក្នុងការចាកចេញពី Man City ហើយក្លឹបរបស់គាត់ផ្ទាល់ ក៏បានបើកចំហរក្នុងការលក់កីឡាករវ័យ 29 ឆ្នាំរបស់ពួកគេដែរ ជាមួយនឹងតម្លៃដ៏សមរម្យមួយ។
ដូចគ្នានេះដែរ បើតាមរបាយការណ៍ថ្មីៗនេះនៅក្នុងប្រទេសអេស្ប៉ាញបានអះអាងថា ក្លឹបកាំភ្លើងធំ Arsenal និង Juventus កំពុងពិចារណាត្រៀមដេញថ្លៃលើ Aymeric Laporte ខណៈដែលក្លឹបកាំភ្លើងធំកំពុងសម្លឹងមើលការប្រជែងយកពាន Premier League នៅរដូវកាលក្រោយ។ លើសពីនេះទៅទៀត Man City ក៏កំពុងដំណើរការផ្ទេរបេក្ខភាពថ្មី ដើម្បីមកជំនួស Laporte រួចហើយដែរ គឺខ្សែការពារ Josko Gvardiol របស់ RB Leipzig ដែលមានតម្លៃ 86 លានផោន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ23 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona