បាល់ទាត់អន្តរជាតិ
Koke ថា មិត្តរួមក្រុមរបស់ខ្លួនរូបនេះ មានសម្លេងបោះឆ្នោតសម្រាប់ពាន Ballon d”Or តិច ដោយសារតែគេជាកីឡាកររបស់ Atletico Madrid
កាពីតែនក្រុមរបស់ក្លឹប Atletico Madrid គឺខ្សែបម្រើ Koke ជឿជាក់ថា មិត្តរួមក្រុមរបស់ខ្លួន Antoine Griezmann ដែលកំពុងប្រកបអាជីពជាមួយក្លឹបអេស្ប៉ាញ ទទួលបានលទ្ធផលទាបបំផុតនៅក្នុងការបោះឆ្នោតសម្រាប់ពាន Ballon d’Or ឆ្នាំ 2023 គឺដោយសារគេជាកីឡាកររបស់ Atletico Madrid។
យ៉ាងណាមិញ កីឡាករសញ្ជាតិបារាំងរូបនេះ ទទួលបានពិន្ទុសរុបតិច និងឈរនៅចំណាត់ថ្នាក់ទី 21 ដែលធ្វើឲ្យគាត់នៅពីក្រោយចំណាត់ថ្នាក់របស់ Harry Kane និង Lautaro Martinez ប៉ុន្តែនៅមុន Kim Min-jae។ ដោយឡែក Koke គិតថា Griezmann បានបង្ហាញសមត្ថភាពដ៏ល្អគ្រប់គ្រាន់ ដើម្បីអាចឈរនៅចំណាត់ថ្នាក់ល្អជាងនេះ ប៉ុន្តែដោយសារគាត់លេងនៅក្លឹប Atletico Madrid ដែលមិនមែនជាក្លឹបស្ថិតនៅកម្រិតខ្ពស់ រឺអស្ចារ្យឡើយ ហើយក៏ទាញទម្លាក់ប្រជាប្រិយភាពរបស់ Antoine Griezmann តែម្ដង។
ខ្សែបម្រើ Koke បានលើកឡើងថា៖ “ខ្ញុំជឿថា Griezmann មិនលេចធ្លោរជាងនេះទេ ដោយសារគាត់លេងឲ្យ Atletico Madrid។ គាត់មានភាពល្បីល្បាញ ជាមួយនឹងក្រុមជម្រើសជាតិបារាំង គាត់បានលេងក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup 2 លើក គាត់បានឈ្នះមួយក្នុងចំណោមនោះ ហើយក៏ស្ទើរតែនឹងឈ្នះមួយទៀតផងដែរ។… គាត់ គឺជាកីឡាករល្អបំផុតនៅ La Liga ហើយគាត់ល្អបំផុតនៅឆ្នាំនេះ។ ខ្ញុំមិនមែនជាអ្នកបោះឆ្នោតទេ ប៉ុន្តែវាជាការពិតដែលថា ប្រសិនបើគាត់លេងឲ្យក្រុមផ្សេងទៀត គាត់នឹងមានការទទួលស្គាល់ច្រើនជាងនេះ”។
ប្រភព: Squawka
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
ក្លឹបធំៗជាច្រើន កំពុងចាប់អារម្មណ៍លើខ្សែការពារប្រេស៊ីលវ័យ 17 ឆ្នាំ