បាល់ទាត់អន្តរជាតិ
អតីតកីឡាករមួយរូបរបស់ហង្សក្រហម Liverpool ប្រាប់ឈ្មោះខ្សែការពារ ដែលអាចបញ្ឈប់ Haaland បាន
អតីតកីឡាករឆ្នើម Glen Johnson បានលើកឡើងថា ខ្សែការពារ Virgil van Dijk របស់ក្លឹបហង្សក្រហម Liverpool ជាកីឡាករដែលមានសមត្ថភាពអាចបញ្ឈប់ Erling Haaland របស់ Manchester City បាន។ យ៉ាងណាមិញ ក្រុមទាំង 2 នេះនឹងត្រូវប៉ះគ្នានៅម៉ោង 7:30 នាទី ស្អែកនេះ (ម៉ោងនៅកម្ពុជា) ដែលជាការប្រកួតក្របខណ្ឌ Premier League។
មុនការប្រកួតមកដល់ Glen Johnson ត្រូវបានគេសួរថា តើនរណាម្នាក់អាចទប់ទល់នឹងខ្សែប្រយុទ្ធដែលមានកាយសម្បទាររឹងមាំដូច Erling Haaland បាន។ ពេលនោះ អតីតខ្សែការពារឆ្នើមរូបនេះបានឆ្លើយតបថា៖ “ប្រសិនបើសួរថា នរណាម្នាក់អាចបញ្ឈប់ Haaland បាន, Van Dijk អាចធ្វើបាន។ បញ្ហា គឺជាមួយទម្រង់លេងរបស់ Man City វាមិនមែនតែអំពីគាត់ទេ ហើយការគំរាមកំហែងរបស់ពួកគេ គឺអាចមានគ្រាប់បាល់កើតឡើងគ្រប់ទីកន្លែង។ Liverpool ត្រូវតែប្រុងប្រយ័ត្នមិនមែនគ្រាន់តែបង្កើតផែនការប្រកួតទាំងមូលអំពីការបិទ Haaland ឡើយ”។
គួររំលឹកផងដែរថា Halaand នៅតែជាខ្សែប្រយុទ្ធដ៏ល្អបំផុត និងទើបតែបានក្លាយជាជើងឯករងនៃការប្រកួតប្រជែងពាន Ballon d’or កាលពីខែមុនប៉ុណ្ណោះ។ គាត់បានបញ្ចប់រដូវកាល ដោយឈ្នះស្បែកជើងមាស ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League កាលពីរដូវកាលមុន។
ប្រភព: Dailypost NG