បាល់ទាត់អន្តរជាតិ
Atletico Madrid នឹងបន្តកុងត្រាថ្មីដល់ខ្សែបម្រើជើងចាស់ Koke
ក្លឹប Atletico Madrid នឹងបន្តកុងត្រាថ្មី ដើម្បីរក្សាវីរបុរសបាល់ទាត់របស់ក្លឹបសម្រាប់រដូវកាលក្រោយបន្តទៀត។ ដូចដែលបានរាយការណ៍ដោយ Relevo បានឲ្យដឹងថា ក្លឹប Atletico Madrid គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ជាមួយប្រធានក្រុមរបស់ពួកគេគឺខ្សែបម្រើ Koke ខណៈដែលកុងត្រាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅខែមិថុនាខាងមុខ។
គេបានដឹងថា ក្លឹប និងកីឡាករបានធ្វើការចរចាត្រូវរ៉ូវគ្នាជាជំហានដំបូងរួចហើយ ហើយក៏ត្រៀមការពិភាក្សាចុងក្រោយមុននឹងសម្រេចជាផ្លូវការណ៍។ គួរដឹងផងដែរថា Koke គឺជាកីឡាករចាស់វស្សាមួយរូបរបស់ក្លឹប ដោយបុរសវ័យ 32 ឆ្នាំរូបនេះបានចំណាយពេលពេញមួយអាជីពរបស់គាត់ជាមួយ Atletico Madrid។
ខ្សែបម្រើឆ្នើមរូបនេះត្រូវបាន Atletico Madrid ប្រូម៉ូតឡើងមកលេងជាមួយឈុតធំជាលើកដំបូងនៅឆ្នាំ 2011 ហើយគិតចាប់តាំងពីពេលនោះមកទល់បច្ចុប្បន្ន គាត់បានលេង 622 ប្រកួតឲ្យក្លឹបយក្សអេស្ប៉ាញមួយនេះ ដោយស៊ុតបញ្ចូលទីបាន 47 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 115 ដង។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como