Connect with us

បាល់ទាត់អន្តរជាតិ

Griezmann មិន​ចាប់​អារម្មណ៍​ក្នុង​ការ​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​បិសាច​ក្រហម Manchester United

Published

on

កីឡាករ Antoine Griezmann ត្រូវ​បាន​គេ​រាយការណ៍​ថា មិន​ចាប់​អារម្មណ៍​ក្នុង​ការ​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន Atletico Madrid ដើម្បី​ចូលរួម​ជា​មួយ​បិសាចក្រហម Manchester United ដែល​កំពុង​ចង់​ចុះ​ហត្ថលេខា​លើ​គាត់​នៅ​ឆ្នាំក្រោយ​នោះ​ឡើយ។

យ៉ាង​ណា​មិញ កីឡាករ​វ័យ 32 ឆ្នាំ​រូបនេះ​នៅ​តែ​មាន​ទម្រង់​លេង​ដ៏​ល្អ សម្រាប់​ក្រុម​របស់​លោក Diego Simeone ក្នុង​យុទ្ធនា​ការ​រដូវកាល 2023-2024 នេះ ដោយ​ស៊ុតបញ្ចូលទី​បាន 12 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូលទី​បាន​ម្ដង ក្នុង​ការ​បង្ហាញ​ខ្លួន 16 ប្រកួត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ថ្មីៗ​នេះ Antoine Griezmann ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ចាកចេញ​ពី​ទឹកដី​អេស្ប៉ាញ ខណៈ​ដែល​ក្លឹប Atletico Madrid ត្រូវ​បាន​គេ​អះអាង​ថា មាន​ចិត្ត​ចង់​លក់​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូប​នេះ​ក្នុង​តម្លៃ 22 លានផោន។

ផ្ទុយ​មក​វិញ នៅ​ថ្ងៃ​នេះ​របាយការណ៍​ពី​អ្នក​កាសែត​លោក Fabrizio Romano បាន​និយាយ​ថា មិន​មាន​អ្វី​កើត​ឡើង​ដូច​នៅ​ក្នុង​ពាក្យ​ចចាម​អារ៉ាម​នេះ​ឡើយ ហើយ Griezmann បាន​ច្រាន​ចោល​ការ​ចាកចេញ​ពី Atletico Madrid។ កុងត្រា​បច្ចុប្បន្ន​របស់​គាត់ មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2026 ហើយ​ប្រសិន​បើ Griezmann ចាកចេញ នោះ​គឺ​គាត់​អាច​នឹង​ទៅ​លេង​នៅ​ទឹកដី​អាមេរិក ដែល​ជា​​ពេល​ចុង​បញ្ចប់​នៃ​អាជីព​បាល់ទាត់​របស់​គាត់​តែ​ប៉ុណ្ណោះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២