Connect with us

បាល់ទាត់អន្តរជាតិ

Koke ថា មិត្ត​រួម​ក្រុម​របស់​ខ្លួន​រូប​នេះ មាន​សម្លេង​បោះឆ្នោត​សម្រាប់​ពាន Ballon d”Or តិច ដោយ​សារ​តែ​គេ​ជា​កីឡាករ​របស់ Atletico Madrid

Published

on

កាពីតែន​ក្រុម​របស់​ក្លឹប Atletico Madrid គឺ​ខ្សែបម្រើ Koke ជឿ​ជាក់​ថា មិត្ត​រួម​ក្រុម​របស់​ខ្លួន Antoine Griezmann ដែល​កំពុង​ប្រកប​អាជីព​ជា​មួយ​ក្លឹប​អេស្ប៉ាញ ទទួល​បាន​លទ្ធផល​ទាប​បំផុត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សម្រាប់​ពាន Ballon d’Or ឆ្នាំ 2023 គឺ​ដោយ​សារ​គេ​ជា​កីឡាករ​របស់ Atletico Madrid។

យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ ទទួល​បាន​ពិន្ទុ​សរុប​តិច និង​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី 21 ដែល​ធ្វើ​ឲ្យ​គាត់​នៅ​ពី​ក្រោយ​ចំណាត់​ថ្នាក់​របស់ Harry Kane និង Lautaro Martinez ប៉ុន្តែ​នៅ​មុន Kim Min-jae។ ដោយ​ឡែក Koke គិត​ថា Griezmann បាន​បង្ហាញ​សមត្ថភាព​ដ៏​ល្អ​គ្រប់គ្រាន់ ដើម្បី​អាច​ឈរ​នៅ​ចំណាត់​ថ្នាក់​ល្អ​ជាង​នេះ ប៉ុន្តែដោយ​សារ​គាត់​លេង​នៅ​ក្លឹប Atletico Madrid ដែល​មិនមែន​ជា​ក្លឹប​ស្ថិត​នៅ​កម្រិត​ខ្ពស់ រឺ​អស្ចារ្យ​ឡើយ ហើយ​ក៏​ទាញ​ទម្លាក់​ប្រជា​ប្រិយភាព​របស់ Antoine Griezmann តែ​ម្ដង។

ខ្សែបម្រើ Koke បាន​លើក​ឡើង​ថា៖ “ខ្ញុំ​ជឿ​ថា Griezmann មិន​លេច​ធ្លោរ​ជាង​នេះ​ទេ ដោយ​សារ​គាត់​លេង​ឲ្យ Atletico Madrid។ គាត់​មាន​ភាព​ល្បីល្បាញ ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​បារាំង គាត់​បាន​លេង​ក្នុង​វគ្គផ្តាច់​ព្រ័ត្រ World Cup 2 លើក គាត់​បាន​ឈ្នះ​មួយ​ក្នុង​ចំណោម​នោះ ហើយ​ក៏​ស្ទើរតែ​នឹង​ឈ្នះ​មួយ​ទៀត​ផង​ដែរ។… គាត់ គឺ​ជា​កីឡាករ​ល្អ​បំផុត​នៅ La Liga ហើយ​គាត់​ល្អ​បំផុត​នៅ​ឆ្នាំ​នេះ។ ខ្ញុំ​មិនមែន​ជា​អ្នក​បោះឆ្នោត​ទេ ប៉ុន្តែ​វា​ជា​ការ​ពិត​ដែល​ថា ប្រសិន​បើ​គាត់​លេង​ឲ្យ​ក្រុម​ផ្សេង​ទៀត គាត់​នឹង​មាន​ការ​ទទួល​ស្គាល់​ច្រើន​ជាង​នេះ”។

ប្រភព: Squawka

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២