បាល់ទាត់អន្តរជាតិ
Thierry Henry ត្រូវបានចាត់ទុកជាកីឡាករដែល Arsenal ផ្ទេរបានជោគជ័យបំផុត
យោងតាមការចុះផ្សាយដោយ FFT បានបង្ហាញឲ្យដឹងពីការផ្ទេរកីឡាករដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ Arsenal។ ការផ្ទេររបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំង Thierry Henry ទៅកាន់ Arsenal ត្រូវបានគេវិនិច្ឆ័យឃើញថា ជាការផ្ទេរនៅកម្រិតកំពូលបំផុតរបស់ក្លឹបកាំភ្លើងធំ។
ការផ្ទេរអតីតខ្សែប្រយុទ្ធ Thierry Henry បានធ្វើឡើងនៅឆ្នាំ 1999 ហើយពេលនោះក្លឹបកាំភ្លើងធំ Arsenal បានផ្ទេរគាត់ពី Juventus។ ដោយឡែក កីឡាករផ្សេងទៀត ដែលស្ថិតក្នុងចំណាត់ថ្នាក់ជោគជ័យបន្ទាប់ពី Thierry Henry គឺខ្សែបម្រើ Patrick Vieira ផ្ទេរពី AC Milan ក្នុងឆ្នាំ 1996 និង Ian Wright ផ្ទេរពី Crystal Palace ក្នុងឆ្នាំ 1991។
កីឡាករ 7 រូបទៀត ដែលត្រូវបានគេចាត់ទុកជាការផ្ទេរជោគជ័យបំផុតរបស់ Arsenal ដែរនោះ មានដូច៖
4. Dennis Bergkamp ផ្ទេរពី Inter Milan ឆ្នាំ 1995
5. David Seaman ផ្ទេរពី Queens Park Rangers ឆ្នាំ 1990
6. Cliff Bastin ផ្ទេរពី Exeter City ឆ្នាំ 1929
7. Robert Pires ផ្ទេរពី Marseille ឆ្នាំ 2000
8. Sol Campbell ផ្ទេរពី Tottenham Hotspur ឆ្នាំ 2001
9. Pat Jennings ផ្ទេរពី Tottenham Hotspur ឆ្នាំ 1977
10. Fredrik Ljungberg ផ្ទេរពី Halmstad ឆ្នាំ 1998
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa