បាល់ទាត់អន្តរជាតិ
Thiago Silva ក្លាយជាកីឡាករដែលមានវ័យចាស់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបតោខៀវ Chelsea
ខ្សែការពាររបស់ក្លឹបតោខៀវ Chelsea និងក្រុមជម្រើសជាតិប្រេស៊ីល Thiago Silva បានក្លាយជាកីឡាករចំណាស់ជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រក្លឹបរបស់ខ្លួន។ កាលពីប្រកួតម្សិលមិញនេះទល់នឹងក្លឹប Newcastle ខ្សែការពាររូបនេះបានបង្ហាញខ្លួនជាជម្រើសដំបូង និងបានលេង 90 នាទីពេញ។
នៅក្នុងការប្រកួតជុំទី 13 នៃក្របខណ្ឌ Premier League នោះដែរ Thiago Silva មានអាយុ 39 ឆ្នាំ និង 65 ថ្ងៃ។ ដូច្នេះហើយកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានក្លាយជាកីឡាករដែលមានអាយុច្រើនបំផុត និងបានបំបែកកំណត់ត្រាអតីតកីឡាករ Dick Spence ដែលលេងក្នុងឆ្នាំ 1947 ជាមួយ Chelsea ដោយមានអាយុ 39 ឆ្នាំ និង 57 ថ្ងៃ។
មានតែអ្នកចាំទី Mark Schwarzer ប៉ុណ្ណោះដែលមានវ័យចំណាស់ជាង Thiago Silva ដោយអ្នកចាំទីរបស់ Chelsea រូបនោះ បានបង្ហាញខ្លួននៅក្នុងការប្រកួតកាលពីខែឧសភា ឆ្នាំ 2014។ នៅពេលនោះ អតីតអ្នកចាំទី Mark Schwarzer បង្ហាញខ្លួនក្នុងនាមជាអ្នកចាំទីដែលមានអាយុ 41 ឆ្នាំ 7 ខែ និង 5 ថ្ងៃ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត