Connect with us

បាល់ទាត់អន្តរជាតិ

Thierry Henry ត្រូវ​បាន​ចាត់​ទុក​ជា​កីឡាករ​ដែល Arsenal ផ្ទេរ​បាន​ជោគជ័យ​បំផុត

Published

on

យោងតាម​ការ​ចុះ​ផ្សាយ​ដោយ FFT បាន​បង្ហាញ​ឲ្យ​ដឹង​ពី​ការ​ផ្ទេរ​កីឡាករ​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់ Arsenal។ ការ​ផ្ទេរ​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង Thierry Henry ទៅកាន់ Arsenal ត្រូវ​បាន​គេ​វិនិច្ឆ័យ​ឃើញ​ថា ជា​ការ​ផ្ទេរ​នៅ​កម្រិត​កំពូល​បំផុត​របស់​ក្លឹប​កាំភ្លើង​ធំ។

ការផ្ទេរ​អតីត​ខ្សែប្រយុទ្ធ Thierry Henry បាន​ធ្វើ​ឡើង​នៅឆ្នាំ 1999 ហើយ​ពេល​នោះ​ក្លឹប​កាំភ្លើង​ធំ Arsenal បាន​ផ្ទេរ​គាត់​ពី Juventus។ ដោយ​ឡែក កីឡាករ​ផ្សេង​ទៀត ដែល​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ជោគជ័យ​បន្ទាប់​ពី Thierry Henry គឺ​ខ្សែបម្រើ Patrick Vieira ផ្ទេរ​ពី AC Milan ក្នុងឆ្នាំ 1996 និង Ian Wright ផ្ទេរ​ពី Crystal Palace ក្នុង​ឆ្នាំ 1991។

កីឡាករ 7 រូប​ទៀត ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​ផ្ទេរ​ជោគជ័យ​បំផុត​របស់ Arsenal ដែរ​នោះ មាន​ដូច៖

4. Dennis Bergkamp ផ្ទេរ​ពី Inter Milan ឆ្នាំ 1995

5. David Seaman ផ្ទេរ​ពី Queens Park Rangers ឆ្នាំ 1990

6. Cliff Bastin ផ្ទេរ​ពី Exeter City ឆ្នាំ 1929

7. Robert Pires ផ្ទេរ​ពី Marseille ឆ្នាំ 2000

8. Sol Campbell ផ្ទេរ​ពី Tottenham Hotspur ឆ្នាំ 2001

9. Pat Jennings ផ្ទេរ​ពី Tottenham Hotspur ឆ្នាំ 1977

10. Fredrik Ljungberg ផ្ទេរ​ពី Halmstad ឆ្នាំ 1998

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២