Connect with us

បាល់ទាត់អន្តរជាតិ

បិសាច​ក្រហម​កំពុង​ពិចារណា​ផ្ទេរ​កីឡាករ​ចាស់​វស្សា​មួយ​រូប​របស់ Bayern Munich

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​ចំពោះ​ឱកាស និង​លទ្ធភាព​នៃ​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្លឹប Bayern Munich គឺ​កីឡាករ Thomas Muller នៅ​ក្នុង​អំឡុង​ពេល​ទីផ្សារដោះដូរ​កីឡាករ​ខែ​មករា​ដើម​ឆ្នាំ​ខាង​មុខ​នេះ។

យ៉ាង​ណា​មិញ នៅ​ដើម​រដូវកាល​នេះ​លោក Erik ten Hag ត្រូវ​បាន​គេ​ជឿថា កំពុង​ស្ថិត​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង​នៅ Old Trafford ហើយ​​​ផ្នែក​មួយ​នៃ​ទម្រង់​លេង​របស់​ក្លឹប​បិសាចក្រហម គឺការ​ខ្វះខាត​នៅ​តំបន់​ប្រយុទ្ធ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ឥឡូវនេះ Man United រក​បាន 15 ពិន្ទុ ពី​ការ​ប្រកួត​ទាំង 6 លើក​ចុងក្រោយ​របស់​ពួក​គេ​នៅ​ក្នុង​ក្របខ័ណ្ឌ Premier League ដែល​​ការ​ទទួល​ជ័យជម្នះ​ចុង​ក្រោយ​គឺ​បាន​យក​ឈ្នះ 3-0 ទៅ​លើ Everton កាល​ពី​ម្សិលមិញ។

ដោយ​ឡែក កាល​ពី​ពេល​ថ្មីៗ​នេះ​បិសាចក្រហម​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ចង់​បាន Antoine Griezmann ប៉ុន្តែ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា មិនមាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ផ្លាស់​មក​ទឹកដី​អង់គ្លេស​ឡើយ។

យោង​តាម​របាយការណ៍​ពី BILD បាន​អះអាង​ថា Manchester United នៅ​តែ​ព្យាយាម​ស្វែងរក​ខ្សែ​ប្រយុទ្ធ​ម្នាក់​ជា​ចាំ​បាច់ ហើយ Thomas Muller កំពុង​ស្ថិត​ក្នុង​រ៉ាដា​របស់​ពួក​គេ។ កីឡាករ​ចាស់​វស្សា​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ នឹង​ផុត​កុងត្រា​ជា​មួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​នៅ​ឆ្នាំ​ក្រោយ ហើយ​គាត់​ក៏​ប្រហែល​ជា​កំពុង​ពិចារណា​ក្នុង​ការ​ចាកចេញ​ពី Bayern Munich ដែល​ជា​ទ្រនំ​ខ្លួន​ធ្លាប់​រស់​នៅ​តាំង​ពី​នៅ​ឈុត​យុវជន​មក​ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២