Connect with us

បាល់ទាត់អន្តរជាតិ

Kylian Mbappe តាម​ស្មើ​កំណត់ត្រា​មួយ​របស់​អតីត​វីរបុរស Thierry Henry

Published

on

តារា​ឆ្នើម Kylian Mbappe ដែល​ជា​ខ្សែប្រយុទ្ធ​របស់​ក្លឹប Paris Saint-Germain កាល​ពី​ម្សិលមិញ​នេះ បាន​តាម​ស្មើ​កំណត់ត្រា​គ្រាប់​បាល់​ស៊ុតបញ្ចូលទី​របស់​អតីត​វីរបុរស Thierry Henry របស់​ក្លឹប​កាំភ្លើងធំ Arsenal ដែល​ជា​កំណត់ត្រា​ក្លឹប នៅ​ក្នុង​ព្រឹត្តិការណ៍ UEFA Champions League។

ការ​ប្រកួត​តទល់​នឹង Borussia Dortmund ក្លឹប​យក្ស​បារាំង PSG បាន​យក​ឈ្នះ ក្នុង​លទ្ធផល 2-0 ខណៈ​ដែល 1 គ្រាប់​ជា​ការ​រក​បាន​ពី Kylian Mbappe តាម​រយៈ​បាល់​ប៉េណាល់ទី។ យ៉ាង​ណា​មិញ នេះ​ជា​​គ្រាប់​បាល់​ទី 35 របស់ Kylian Mbappe ផង​ដែរ នៅ​ក្នុង​ក្របខណ្ឌ UEFA Champions League ពេល​ប្រកប​អាជីព​ជាមួយ PSG។

ទន្ទឹម​នឹង​នេះ​ដែរ វា​ក៏​ជា​តួលេខ​ដូចគ្នា​ដែល Thierry Henry ស៊ុត​បញ្ចូលទី​ កំឡុង​ពេល​គាត់​លេង​ឲ្យ​ក្លឹប​កាំភ្លើងធំ Arsenal។ ទាំង Thierry Henry និង Kylian Mbappe គឺ​ជា​កីឡាករ​សញ្ជាតិ​បារាំង​ដែល​រក​បាន​គ្រាប់​បាល់ 35 គ្រាប់ សម្រាប់​ក្លឹប​របស់​ខ្លួន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នកទាំង​ពីរ​មិន​មែន​ជា​កីឡាករ​សញ្ជាតិ​បារាំង​ដែល​រក​បាន​គ្រាប់​បាល់​សម្រាប់​ក្លឹប​ច្រើន​ជាង​គេ​នៅ UCL នោះ​ទេ ព្រោះ​ស្ថិតិ​នេះ​នៅ​ឆ្ងាយ​ពី​ស្ថិតិ​របស់ Karim Benzema ដោយ​មាន​រហូត​ដល់ 78 គ្រាប់ ពេល​គាត់​ប្រកប​អាជីព​នៅ Real Madrid។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២