Connect with us

បាល់ទាត់អន្តរជាតិ

Thierry Henry រំលឹក​រឿង​អតីត​កាល ដែល​គាត់​ធំធាត់​ឡើង​ក្នុង​មជ្ឈដ្ឋាន​​ឧក្រិដ្ឋជន និង​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​

Published

on

អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Monaco, Juventus, Arsenal និង Barcelona គឺ​លោក Thierry Henry ដែល​បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង​អាយុ​ក្រោម 21 ឆ្នាំ បាន​រំលឹក​រឿង​អតីត​កាល​ពី​កុមារភាព​របស់​គាត់​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន ដែល​ពោរពេញ​ដោយ​ទិដ្ឋភាព​មិន​ល្អ។

សូម​រំលឹក​ផង​ដែរ​ថា Henry ពេល​នេះ​មាន​អាយុ 46 ឆ្នាំ និង​បាន​ចូល​និវត្តន៍​ពី​បាល់ទាត់​ផង​ដែរ​កាល​ពី​​ឆ្នាំ 2014។ អតីត​កីឡាករ​ឆ្នើម​រូប​នេះ​មាន​ដើម​កំណើត​នៅ Les Ulis ក្នុង​តំបន់ Ile-de-France ដែល​ស្ថិត​ក្នុង​ភាគ​កណ្តាល​នៃ​ប្រទេស​បារាំង។

លោក Thierry Henry បាន​រំលឹក​រឿង​អតីត​កាល​ដោយ​និយាយ​ថា គាត់​បាន​ស្ថិត​នៅ​ក្នុង​សង្កាត់​មួយ​កាល​ពី​ក្មេង រួម​​រស់​ប្រៀប​ដូច​ជា​បង​ប្អូន និង​ជា​អ្នក​ជិត​ខាង​ជាមួយ​ក្មេង​ទំនើង ដែល​សេព​គ្រឿង​ញៀន ការ​វាយ​តប់​កាប់​ចាក់​គ្នា រួម​ទាំង​ការ​បែងចែក​សាសនា​ជា​ច្រើន​លាយ​ចម្រុះ​គ្នា​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Thierry Henry បាន​ចាកចេញ​ពី​ជីវិត​ដែល​សង្គម​មិន​ទទួល​ស្គាល់​ដូច​មនុស្ស​ជា​ច្រើន​ដែល​រស់​នៅ​ក្នុង​តំបន់​គាត់ ហើយ​បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​បំផុត​ក្នុងប្រវត្តិសាស្ត្រ។ មុន​ចូល​និវត្តន៍​ពី​បាល់ទាត់ Thierry Henry គឺ​ជា​ខ្សែប្រយុទ្ធ​របស់​ក្លឹប​កាំភ្លើងធំ Arsenal និង​​ក្រុម​ជម្រើស​ជាតិ​បារាំង ដែល​បាន​កសាង​សមិទ្ធិផល​​ដ៏​អស្ចារ្យ​ជា​ច្រើន។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២