បាល់ទាត់អន្តរជាតិ
Ruben Neves បញ្ជាក់ថា ខ្លួនមិនត្រឡប់ទៅទឹកដីអង់គ្លេសវិញឡើយ
កីឡាករ Ruben Neves បានបង្ហាញថា ខ្លួនចង់បន្តស្នាក់នៅក្លឹប Al-Hilal របស់ Saudi Pro League ទៀត ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹប Newcastle United និង Arsenal ដែលចង់នាំយកទៅទឹកដីអង់គ្លេសវិញក៏ដោយ។
យ៉ាងណាមិញ យើងបានដឹងហើយថា កីឡាករវ័យ 26 ឆ្នាំរូបនេះបានចាកចេញពីក្លឹបដែលជាទ្រនំខ្លួនធ្លាប់រួមរស់ជាមួយអស់រយៈពេល 6 ឆ្នាំ Wolverhampton Wanderers កាលពីដើមរដូវកាលកន្លងទៅ ដើម្បីផ្លាស់ទៅទឹកដីមមជ្ឈឹមបូព៌ាជាមួយក្លឹប Al-Hilal ក្នុងតម្លៃផ្ទេរ 47 លានផោន ជាមួយនឹងកុងត្រារយៈពេល 3 ឆ្នាំ។
ចាប់តាំងពីពេលនោះមក Neves បានបង្ហាញខ្លួនសរុបចំនួន 19 ប្រកួត សម្រាប់ Al-Hilal និងបានក្លាយជាចំណែកមួយដ៏សំខាន់ដែលធ្វើឲ្យក្លឹបរបស់ខ្លួនឈរនៅតំណែងកំពូលតារាងក្នុងលីគដែលបច្ចុប្បន្នដាច់ 7 ពិន្ទុ ពីក្រុមលេខ 2 Al Nassr ហើយកំពុងមានភាគរយខ្ពស់ក្នុងការលើកពាន Saudi Pro League ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងទម្រង់លេងដែលនៅតែលេចធ្លោររបស់ Ruben Neves គាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការត្រឡប់មកទឹកដី Premier League វិញនៅខែមករាដើមឆ្នាំក្រោយ។ ផ្ទុយមកវិញ ថ្មីៗនេះ Ruben Neves បានថ្លែងប្រាប់ទៅកាន់ BBC Sport ថា៖ “ខ្ញុំមិនទៅ (Premier League) វិញទេ។ ខ្ញុំគិតថា វាជាពាក្យចចាមអារ៉ាមដោយសារតែម្ចាស់ក្លឹប ហើយដោយសារតែខ្ញុំធ្លាប់លេងនៅអង់គ្លេសផងដែរ។ មានការចាប់អារម្មណ៍ពី Newcastle មុនពេលដែលខ្ញុំមកទីនេះ ប៉ុន្តែខ្ញុំពិតជារីករាយនៅទីនេះ គ្រួសាររបស់ខ្ញុំពិតជារីករាយ ដូច្នេះខ្ញុំកំពុងមានពេលវេលាដ៏អស្ចារ្យ”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!