Connect with us

បាល់ទាត់អន្តរជាតិ

Joao Felix ស៊ុត​មួយ​គ្រាប់​ជួយ Barcelona ឲ្យ​ឈ្នះ​អតីត​ក្លឹប​របស់​ខ្លួន Atletico Madrid (មានវីដេអូ)

Published

on

ខ្សែប្រយុទ្ធ​ឆ្នើម Joao Felix រក​បាន​គ្រាប់​បាល់​មួយ​គ្រាប់​ដ៏​សំខាន់ ដែល​ជា​គ្រាប់​ជ័យជម្នះ​ទៅ​លើ​ក្លឹប Atletico Madrid។ ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​យក​ឈ្នះ​យ៉ាង​លំបាក​ទៅ​លើ Atletico Madrid ដោយ​លទ្ធផល​បញ្ចប់​ទៅ 1 ទល់​នឹង 0 ក្នុង​ការ​ប្រកួត​ក្របខណ្ឌ La Liga របស់​អេស្ប៉ាញ​កាល​ពី​រំលង​អាធ្រាត​យប់​មិញ។

យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ Joao Felix បាន​ផ្លាស់​ទៅ Barcelona ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ពី Atletico Madrid កាលពី​រដូវក្តៅ​កន្លង​ទៅ។ កីឡាករ​វ័យ 24 ឆ្នាំ​រូប​នេះ​បាន​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​របស់​ក្លឹប​យក្ស​កាតាឡាន់ ដែល​គិត​មក​ទល់​នឹង​ពេល​នេះ​គាត់​លេង​បាន 17 ប្រកួត ដោយ​ស៊ុត​បញ្ចូល​ទី​បាន 5 គ្រាប់ និង 3 Assists ហើយ។

សម្រាប់​ជ័យ​ជម្នះ​ទៅ​លើ Atletico Madrid នេះ​ដែរ បាន​ធ្វើ​ឲ្យ​ក្រុម​របស់ Xavi Hernandez ហក់​ឡើង​ទៅ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 3 បណ្ដោះ​អាសន្ន ដោយ​មាន 34 ពិន្ទុ ខណៈ​ដែល Real Madrid នៅតែ​បន្ត​កាន់​កាប់​កំពូល​តារាង​ដែល​មាន 38 ពិន្ទុ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២