Connect with us

បាល់ទាត់អន្តរជាតិ

Pedri ប្រាប់​ឈ្មោះ​មិត្ត​រួម​ក្រុម​មួយ​រូប ដែល​គាត់​ចូលចិត្ត​ចាប់​ដៃ​គូ​លេង​ជាមួយ​បំផុត

Published

on

តារាឆ្នើម​របស់​ក្លឹប​អ្នក​មានបុណ្យ Barcelona គឺ​កីឡាករ Pedri បាន​លើក​យក​ឈ្មោះ​មិត្ត​រួម​ក្រុម​របស់​ខ្លួន Frenkie de Jong ថា​ជា​កីឡាករ​ដែល​គាត់​ចូលចិត្ត​ចាប់​ដៃ​គូ​គ្នា​លេង​ជា​មួយជាង​គេ នៅ​លើ​ទីលាន​ប្រកួត។ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា វត្តមាន​របស់ De Jong និង Ilkay Gundogan សម្រាប់ Barcelona គឺ​ជា​ភាព​លេច​ធ្លោរ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ក្រុម។

យ៉ាង​ណា​មិញ សម្រាប់ Pedri និង Frenkie de Jong គឺ​ខ្សែបម្រើ​ដ៏​ឆ្នើម​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona។ អ្នក​ទាំង​ពីរ​បាន​លេង​ជា​មួយ​គ្នា​តាំង​ពី​ជំនាន់​ដែល​តារា​ឆ្នើម Lionel Messi មិន​ទាន់​ចាកចេញ​ពី​ក្លឹប​យក្ស​កាតាឡាន់​ម្ល៉េះ។ គិត​មក​ទល់​នឹង​ពេល​នេះ ពួក​គេ​បាន​លេង​ជាមួយ​គ្នា​ប្រហែល​ជា 73 ប្រកួត​ក្នុង​លីគ។

ថ្លែង​ទៅ​កាន់ ESPN មុន​ពេល​នៃ​ការ​ប្រកួត La Liga របស់ Barcelona ជាមួយ Atletico Madrid ខ្សែបម្រើ​ឆ្នើម Pedri បាន​និយាយ​ថា៖ “នៅ​ពេល​ដែល​អ្នក​បញ្ជូន​បាល់​ទៅ​ឲ្យ Frenkie de Jong និង Gundogan វា​ពិត​ជា​លំបាក​ណាស់ ដែល​ពួក​គេ​ធ្វើ​ឲ្យ​ខូច រឺ​បាត់បាល់។ ការ​​មាន​កីឡាករ​ទាំង​ពីរ​នេះ គឺ​ជា​ភាព​លេច​ធ្លោរ​របស់​ក្រុម។ ខ្ញុំ​ពិត​ជា​រីករាយ​នៅ​ពេល​ដែល Frenkie de Jong នៅ​ក្បែរ​ខ្ញុំ​នៅ​លើ​ទីលាន ហើយ​នៅ​ពេល​ដែល​គាត់​មិន​នៅ​ទីនោះ​ទេ ខ្ញុំ​នឹក​ពី​ការ​លេងជា​មួយ​គាត់​ខ្លាំង​ណាស់”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២