បាល់ទាត់អន្តរជាតិ
Bayern Munich ចង់ប្ដូរខ្សែការពារ Alphonso Davies ជាមួយ Rodrigo
ក្លឹប Bayern Munich កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Real Madrid គឺកីឡាករ Rodrigo នេះបើយោងតាមរបាយការណ៍ Defensa Central បានចុះផ្សាយ។ គេបានបន្ថែមទៀតថា ក្លឹបយក្សអាឡឺម៉ង់មួយនេះ នឹងសុខចិត្តបញ្ចូលខ្សែការពារ Alphonso Davies ទៅក្នុងកិច្ចព្រមព្រៀងដើម្បីបាន Rodrigo។
ទោះជាយ៉ាងណាក៏ដោយ Real Madrid ត្រូវបានគេអះអាងថា នឹងមិនពេញចិត្តចំពោះសេណារីយ៉ូរបស់ Bayern Munich បែបនេះទេ ថ្វីត្បិតតែពួកគេចង់បាន Alphonso Davies មែន ប៉ុន្តែ Real Madrid នឹងសុខចិត្តចំណាយខ្ទង់ 60 ទៅ 70 លានអឺរ៉ូ ដើម្បីទិញផ្ដាច់កុងត្រារបស់ខ្សែការពារសញ្ជាតិកាណាដារូបនេះ ដោយមិនពាក់ព័ន្ធជាមួយនឹងការដោះដូរលើ Rodrigo។
យើងបានដឹងហើយថា កាលពីពេលថ្មីៗកន្លងទៅ Real Madrid ទើបតែបានប្រកាសពីការបន្តកុងត្រាជាមួយ Rodrigo ប៉ុណ្ណោះ ដែលកុងត្រាថ្មីនោះមានសុពលភាពរហូតដល់ចប់រដូវកាល 2027-2028។ ទង្វើនេះដែរ យើងអាចវាយតម្លៃបានថា Rodrigo ត្រូវបានក្លឹបចាត់ទុកជាកីឡាករនៃអនាគតដ៏ភ្លឺស្វាងរួចទៅហើយ ខណៈដែលបច្ចុប្បន្នគាត់មានវ័យទើបតែ 22 ឆ្នាំប៉ុណ្ណោះ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក